ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ជាអ្នកដំណើរមកពីអាមេរិក ខណៈអ្នកជាសះស្បើយ២នាក់, ម្នាក់ជាលោក សួស យ៉ារ៉ា

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មីចំនួន០១នាក់ និងមានករណីជាសះស្បើយចំនួន០២នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា អ្នកឆ្លងថ្មីម្នាក់ គឺជាបុរសជនជាតិខ្មែរ-អាមេរិក អាយុ ៥៦ឆ្នាំ ស្នាក់បុរីមួយកន្លែងក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១៦៥នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១៦៤នាក់ ដែលមានលទ្ធ ផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅអនុវិទ្យាល័យបុរី ១០០ខ្នង និងសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកអ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន០២នាក់ ក្នុងនោះមាន លោក សួស យ៉ារ៉ា អាយុ៤៧ឆ្នាំ សមាជិករដ្ឋសភា មានអាសយដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣វិច្ឆិកា កន្លងមក និងស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរ មកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពួកគាត់ទាំងពីរនាក់ខាងលើ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងសុខាភិបាលបន្តថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា…

អានបន្ត

សូមប្រុងប្រយ័ត្នផងបងប្អូន! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ដែលទើបធ្វើដំណើរមកពីអាមេរិក ខណៈអ្នកជាសះស្បើយមិនមានទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ដែលជាជនជាតិអាមេរិក ទើបធ្វើដំណើរមកពីសហរដ្ឋអាមេរិកចូលកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា បុរសជនជាតិអាមេរិក ដែលឆ្លងកូវីដ១៩នេះ មានអាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន់ មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើនេះ មានចំនួនសរុប ៧១នាក់ ដែលក្នុងចំនួននេះមានបុរសខាងលើនេះផងដែរ។ រីឯអ្នកដំណើរ៧០នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ១៤នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៥៦៧ វត្ថុសំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ចំនួន ១៧៤១នាក់ និងលើកទី២ចំនួន៨២៦នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០២នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៩នាក់…

អានបន្ត

ដំណឹងល្អ ! ថ្ងៃនេះក្រសួងសុខាភិបាលធ្វើតេស្ដបន្ថែមលើមនុស្ស៨៨នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់», សរុបមនុស្សធ្វើតេស្តដល់ពេលនេះ១៦១៩នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្ដធ្វើតេស្ដបន្ថែមលើមនុស្សចំនួន៨៨នាក់ ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់»។ ដូច្នេះគិតចាប់តាំងពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា បានចំនួន២៥៦៤តេស្ត ក្នុងនោះមនុស្សសរុបចំនួន១៦១៩នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី យក់ សម្បត្តិ បានបន្ថែមថា ចំពោះអ្នកជំងឺកូវីដ-១៩ចំនួន៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានសុខភាពល្អជាធម្មតា មិនមានអ្វីប្រែប្រួលនោះទេ។ មួយវិញទៀតនៅថ្ងៃនេះដែរ ភរិយារបស់ឯកអគ្គរដ្ឋទូតហុងគ្រី និងជនជាតិហុងគ្រី៣នាក់ ដែលកំពុងស្នាក់នៅសណ្ឋាគារក៏ទទួលបានលទ្ធផល «អវិជ្ជមាន» ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃស្អែកក្រសួងសុខាភិបាល នឹងបន្តធ្វើតេស្ត និងតាមដានស្រាវជ្រាវអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា តទៅទៀត ហើយនឹងបន្តត្រៀមធ្វើតេស្តលើកទី៣ នៅថ្ងៃទី១៤ និងថ្ងៃទី១៥ វិច្ឆិកាខាងមុខ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជារួមការធ្វើតេស្តលើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានវិជ្ជមានចំនួន៤នាក់ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ព្រមទាំងអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជំរាបថា ការធ្វើតេស្តរកជំងឺកូវីដ១៩ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី និងសណ្ឋាគារសុខា សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល៕ ប្រភព៖ freshnewsasia

អានបន្ត

សូមប្រុងប្រយ័ត្នផង! នាព្រឹកនេះ ក្រសួង រកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៏មានផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជា ដោយបញ្ជាក់ថា ក្រសួងទើបរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ដែលជាអ្នកដំណើរទើបត្រឡប់មកពីសហរដ្ឋអាមេរិក។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងថ្មីនេះ គឺជាស្ត្រីជនជាតិអាមេរិកកាំអាយុ ៣៥ឆ្នាំ ស្នាក់នៅណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើ តេស្កវត្ថុសំណាកលើកទី២ នៅថ្ងៃទី៧នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមកត់សម្គាល់ថា អ្នកដំណើរតាមជើងហោះហើរខាងលើនេះ សរុបមានចំនួន ៦៦នាក់ ដែលបានធ្វើ តេស្តលើកទី១ ពេលមកដល់កម្ពុជានោះ គឺ អវិជ្ជមានវីរុសកូវីដ-១៩។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផល ធ្វើតេស្តលើកទី២របស់ពួកគាត់ គឺមានវិជ្ជមានវីរុសកូវីដ-១៩ លើស្ត្រីជនជាតិអាមេរិកកាំងម្នាក់ខាងលើ។ រីឯអ្នកដំណើរចំនួន ៦៥នាក់ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ នៅពេលធ្វើតេស្តរកទី១នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារចំនួន៥កន្លែង នៅក្នុងរាជធានីភ្នំពេញ (ចំនួន៤៧នាក់) នៅវិទ្យាល័យពោចិនតុងចំនួន ១៦នាក់ និងនៅស្ថានទូតអាមេរិកចំនួន០៣នាក់។ ដូច្នេះ អ្នកដំណើរដែលនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៣៧នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីស្ត្រីខាងលើនេះ តម្រូវឱ្យនៅបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ បន្ថែមទៀត ដើម្បីតាមដានសុខភាពជាបន្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួន ៣៦៥ នាក់ ដែលនៅក្នុងចំនួននេះ មាន៣១៥នាក់ រួមទាំងវត្ថុសំណាកចំនួន ២៣នាក់ដែលនៅសល់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលបានលទ្ធផល អវិជ្ជមានវីរុសវីដ-១៩ និងវត្ថុសំណាកនៅសល់ចំនួន៥០នាក់ទៀតនោះ ត្រូវធ្វើបន្តទៀតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតត្រឹមថ្ងៃទី១១…

អានបន្ត

សូមប្រុងប្រយ័ត្នផង! ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសបន្ទាន់ រកឃើញវិជ្ជមានកូវីដ-១៩ លើតំណាងរាស្ដ្រ និងមន្ដ្រី សរុបចំនួន៣រូបបន្ថែមទៀត ដែលពាក់ព័ន្ធជាមួយគណៈប្រតិភូរដ្ឋមន្ដ្រីការបរទេសហុងគ្រី

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ជាផ្លូវការថា មានមន្ដ្រីចំនួន៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មនុស្សទាំង៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖ * ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា * ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ * ទី៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងសុខាភិបាល បានកត់សម្គាល់ថា ករណីសរុបដែលបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានចំនួន០៤នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមការងារក្រសួងសុខាភិបាល កំពុងបន្តការយកវត្ថុសំណាកអ្នកប៉ះពាល់លើកទី២ និងកំពុងរងចាំលទ្ធផលដែលត្រូវផ្តល់មកក្រសួងជាបន្តបន្ទាប់ នៅពេលធ្វើការវិភាគរួច ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួងនឹងបន្តជូនដំណឹងជូនសាធារណជនបន្តទៀត នៅពេលទទួល បានលទ្ធផលជាបន្តបន្ទាប់ និងប្រសិនបើមានការវិវត្តន៍ថ្មីៗ ពាក់ព័ន្ធទៅនៃព្រឹត្តការណ៍០៣វិច្ឆិកានេះ៕ ប្រភព៖ freshnewsasia ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ព្រឹកនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន២នាក់បន្ថែមទៀតនៅខេត្ត…

ភ្នំពេញ ៖ ថ្ងៃទី៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ចំនួន​ ០២នាក់​ និងមិនមានអ្នកជាសះស្បេីយ។ រីឯ​ ការធ្វេីតេស្តអ្នកប៉ះពាល់ជាមួយគណប្រតិភូហុងគ្រីនៅថ្ងៃទី៨​ នេះដែរ​ មានចំនួន​ ៥២នាក់បន្ថែមទៀត​ ដែលទទួលបានលទ្ធផល​ អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបផងដែរថាអ្នកជំងឺដែលឆ្លងពីរនាក់ថ្មីនេះគឺជាជនជាតិខ្មែរ ដែលមានអាសយដ្ឋាននៅភូមិរាំងដែក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល និងម្នាក់ទៀតមានអាសយដ្ឋាននៅភូមិរាំងដែក ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពួកគាត់ពួកគាត់ទាំងពីរនាក់នេះបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្ដជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងហើយមកដល់កម្ពុជានៅថ្ងៃទី២៦​ខែតុលា ឆ្នាំ២០២០។ លទ្ធផលតេស្ដលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្ដាឡីស័កបុគ្គលនេះ បានរកឃើញវិជ្ជមានកូវីដ១៩៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នៅទីបំផុត! ទីបំផុត! បុរស ជនជាតិហុងគ្រី ដែលរត់គេចវេសពីកន្លែងចត្តាឡីស័ក ត្រូវបានរកឃើញវិញហើយ និងបាន….

អធិការដ្ឋាននគរបាលក្រុងសៀមរាបសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋបានធ្វើកិច្ចសហការផ្ដល់ព័ត៌មានពីបុរស ជនជាតិហុងគ្រី ដែលយើងសង្ស័យថាមានភាពវិជ្ជមានផ្ទុកមេរោគកូវីត១៩ ហើយត្រូវបានគេចវេសពីកន្លែងចត្តាឡីស័ករបស់សុខាភិបាលខេត្តមកសម្ងំនៅដាច់ដោយឡែកក្នុងផ្ទះរបស់គាត់ តែប៉ុន្មានថ្ងៃនេះសមត្ថកិច្ចនគរបាលក្រុង ប៉ុស្ដិ៍រដ្ឋបាល និងខេត្ត អាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ខិតខំស្រាវជ្រាវស្វែងរកនិងទទួលប្រភពព័ត៌មានពីពលរដ្ឋល្អចូលរួមសហការទើបៈនៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះកម្លាំងអធិការនគរបាលក្រុងសៀមរាបសហការកំលាំងផែនអន្តោប្រវេសន៍និងក្រុមគ្រូពេទ្យខេត្តសៀមរាប បានស្រាវជ្រាវរកឃើញបរុសជនជាតិ ហុងគ្រីនេះ ស្ថិតនៅផ្ទះជួល ភូមិ គ្រួស សង្កាត់ ស្វាយដង្គំក្រុងសៀមរាប ស្នាក់នៅជាមួយស្រីខ្មែរ០១នាក់។បច្ចុប្បន្នក្រុមគ្រូពេទ្យបានយកឡានពេទ្យមកទទួលបុរសជនជាតិហុងគ្រី និងស្ត្រីខ្មែរម្នាក់ដែលនៅជាមួយទៅនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ជូនជ្រាបជាសេចក្តីរាយការណ៍និងសូមអរគុណ៕

អានបន្ត

សូមជួយស៊ែរបន្ទាន់ផង! អត្តសញ្ញាណបុរសជនជាតិហុងគ្រី ដែលបានរត់គេចខ្លួន បើបងប្អូនបានឃើញបុរសម្នាក់នេះ សូមរាយការណ៍ជាបន្ទាន់

សៀមរាប៖ បុរសជនជាតិហុងគ្រីម្នាក់ បានរត់គេចខ្លួនពីកន្លែងធ្វើចត្តាឡីស័ក នៅកន្លែងស្នាក់នៅរបស់គាត់ ក្នុងភូមិគ្រួស​ ឃុំស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ខណៈក្រសួងសុខាភិបាល ព្រមានពីហានិភ័យការឆ្លងដល់សហគមន៍ បើគាត់ធ្វើដំណើរចេញក្រៅ ។ បើយោងតាម ការចុះផ្សាយរបស់ផេកផ្លូវការ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា “ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០​ មិនមានករណីជាសះស្បេីយ​ និងមានករណីសង្ស័យវិជ្ជមានកូវីដ-១៩​ ចំនួន​ ០១នាក់​ ដែលបានរាយការណ៌ដោយមន្ទីរសុខាភិបាលខេត្តសៀមរាប​ (បច្ចុប្បន្ន​ កំពុងរងចាំការបញ្ជាក់បន្ថែមពីមន្ទីរពិសោធន៌វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ រាជធានីភ្នំពេញ)​ បានរត់គេចចេញពីកន្លែងស្នាក់នៅក្នុងភូមិគ្រួស​ ឃុំស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ មកទល់ពេលនេះ​ អាជ្ញាធររកមិនទាន់ឃេីញទេ។ សូមបងប្អូនប្រជាពលរដ្ឋ​ មេត្តាផ្តល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ច​ មន្ទីរសុខាភិបាលខេត្ត​ ឫទាក់ទងលេខ​ ១១៥​ ឫតាមលេខទូរស័ព្ទដែលមានផ្តល់ជូននៅក្នុងសេចក្តីជូនព័ត៌មានខាងក្រោមនេះ​។ ប្រសិនបេីលោកអ្នកបានឃេីញបុរសជនជាតិហុងគ្រីអាយុ​ ៧០ឆ្នាំ​ នេះ​ ដែលអធិការដ្ឋាននគរបាលក្រុងសៀមរាប​ បានប្រកាសផ្សាយរកតាំងពីយប់ម៉ោងប្រហែលជា​ ២១និង១៥នាទីនៃថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០​ នេះរួចហេីយ​។ សូមអរគុណ”។

អានបន្ត

សូមជួយគាំទ្រផងបងប្អូន! បន្លែថ្មីៗ ស្រស់ៗ គ្មានសារធាតុ គី មី ដាំដោយផ្ទាល់ដៃរបស់ កងពលតូចថ្មើរជើងលេខ ៥១ មានលក់នៅផ្សារ…

ហ្វេសប៊ុកៈ បន្លែធម្មជាតិ របស់អង្កភាព កងពលតូចថ្មើរជើងលេខ ៥១ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានកោតសរសើរ រំភើបចំពោះ កងពលតូច ដែលបានដាំបន្លែ ដែលមានគ្មានសារធាតុគីមី អាចជួយដល់សុខភាព សម្រាប់អ្នកទទួលទានបានផងដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ កងពលតូចថ្មើរជើងលេខ៥១ បានបង្ហោះសារ អមជាមួយរូបភាពជាច្រើនសន្លឹក ពីការដាក់លក់ បន្លែធម្មជាតិ របស់អង្គភាព ដែលមានដាក់លក់ចំនួនតែបីថ្ងៃ គឺថ្ងៃសុក្រ សៅរ៍ អាទិត្យ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្ថែមទៀតថា ” បន្លែធម្មជាតិ របស់អង្គភាព កងពលតូចថ្មើរជើងលេខ៥១ មានលក់រយះពេល៣ថ្ងៃក្នុង១សប្តាហ៍ (ថ្ងៃសុក្រ សៅរ៍ អាទិត្យ) នៅផ្សារសហគមន៍ខេត្តបន្ទាយមានជ័យ។ សូមអរគុណពុកម៉ែបងប្អូន លោក លោកស្រី ដែលជួយគាំទ្របន្លែកងទ័ព និងគ្រួសារកងទ័ព ដើម្បីជួយលើកស្ទួយផលិតផលកសិកម្មក្នុងស្រុក ភូមិមួយផលិតផលមួយ”។

អានបន្ត

សូមប្រុងប្រយ័ត្នផងបងប្អូន! ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មី ទៀតហើយ និងព្យាបាល ជាសះស្បើយម្នាក់

នៅមុននេះបន្តិច នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយឈ្មោះ “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បា​នប្រាប់ឲ្យដឹងថា ៖ “ថ្ងៃនេះយេីង​រកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ #១៥នាក់​ និងជាសះស្បេីយ​ #១នាក់​ ។ រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ១១ សីហា ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ចំនួន​ #១៥នាក់​ (ករណីនាំចូល​ទាំងអស់ ជនជាតិខ្មែរទាំង២នាក់​មកពីសហរដ្ឋអាមេរិក និងជនជាតិចិន​១៣នាក់​ មកពីប្រទេសហ្វីលីពីន) ដូច្នេះចំនួនសរុប​ #២៦៦នាក់​ ជាសះស្បេីយចំនួន​ #១នាក់​ (ជនជាតិខ្មែរ) ដូច្នេះចំនួនសំរាកនៅពេទ្យ​កេីន #៤៦នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន #២២០នាក់​ និង #ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 73629 ស្មេីនឹង​ 4435 ក្នុង១លាន នាក់។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115″។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអាចសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ខាងក្រោមនេះ ៖…

អានបន្ត