ភ្នំពេញ៖ ជឿជាក់ថាទស្សនិកជនក៏ដូចជាពុកម៉ែបងប្អូន នៅចាំបានអតីតតារាសម្តែងសម្បុរស្រអែមស្រស់ រ៉េត រតនា ដែលពេលនេះកំពុងរស់នៅយ៉ាងមានក្តីសុខ នៅសហរដ្ឋអាមេរិក ជាមួយជីវភាពធូរធារ ដែលមានទាំជំនួញនៅក្នុងស្រុក និង ក្រៅសុក។ ហាក់មានសំណាងជាងតារាដទៃ ព្រោះរស់នៅសហរដ្ឋអាមេរិករាល់ថ្ងៃនេះ វ៉េត រតនា មិនបានប្រកបអាជីពសិល្បៈអ្វីឡើយ ពោលគឺនាងមានជំនួញផ្ទាល់ខ្លួន។ ជំនួញនោះ បងប្អូនខ្មែររស់នៅអាមេរិកភាគច្រើនសុទ្ធតែស្គាល់ថា គឺជាម៉ាតដែលមានឈ្មោះថា «បាត់ដំបងផ្សារខ្មែរ»។ ក្រៅពីនេះ នាងក៏មានសណ្ឋាគារមួយ នៅក្នុងខេត្តបាត់ដំបង ដែលជាស្រុកកំណើតរបស់នាងផ្ទាល់តែម្តង។ ពេលនេះដែរ អតីតតារាសម្តែងរូបនេះ មានកូនពីរនាក់ប្រុសមួយ ស្រីមួយ តែបើនិយាយពីសម្រស់របស់នាង នៅតែស្អាតមិនថមថយ ពីមុនប៉ុន្មានឡើយ។ នៅឆ្ងាយស្រុកកំណើតមែនតែ វ៉េត រតនា តែងបង្ហាញរូបភាពដ៏ស្រស់ស្អាតជាច្រើន បង្ហាញដល់មិត្តភក្តិ នៅក្នុងបណ្តាញសង្គម។ គួរឱ្យដឹងថា វ៉េត រតនា ធ្លាប់ជាតារាសម្តែង ដែលមានសម្រស់ស្អាតបែបនារីខ្មែរ និង មានឈ្មោះបោះសំឡេងខ្លាំង កាលពីអំឡុងឆ្នាំ ២០០៣ ហើយរឿងសម្ដែងដែលលេចធ្លោ និង មានអ្នកគាំទ្រខ្លាំងជាងគេដែលអតីតតារាសម្ដែងរូបនេះ ធ្លាប់សម្ដែង គឺមានចំណងជើងថា៖ «ឃុនឆាងឃុនផែន» តែគួរឱ្យស្តាយ វ៉េត រតនា បានសម្រេចចិត្តលាឈប់ពីអាជីពនេះក្រោយនាងរៀបការនៅឆ្នាំ ២០០៦ ជាមួយលោក តឹក វណ្ឌី ដែលជាអណិកជនដែលរស់នៅសហរដ្ឋអាមេរិក ។ ទោះបីជាឈប់ពីសិល្បៈក្តីតែ វ៉េត រតនា នៅ តែស្រឡាញ់អាជីពនេះ។ ជាក់ស្តែង នៅពេលនាងមកលេងស្រុកកំណើតម្តងៗ នាងតែងបង្ហាញមុខនៅក្នុងអាជីពសិល្បៈមិនដែលខាន ដែលគេចាំបានកាលពីឆ្នាំ ២០១៥ នាង និង ក្រុមគ្រួសារបានមកលេងស្រុកកំណើត ព្រមទាំងបានចូលរួមថត MV ជាច្រើនបទ។ អ្វីដែលសរសើរគ្រានោះ គឺស្វាមីនាងលោក តឹក វណ្ឌី ក៏បានយល់ព្រមលើកទឹកចិត្ត និង បានមកមើលការសម្តែងរបស់ភរិយារហូតដល់ចប់ទាំងទឹកមុខញញឹមទៀតផង៕
អានបន្តCategory: សិល្បៈនិងកម្សាន្ត
តារាចម្រៀង សួស វីហ្សា រំពឹងលទ្ធផលធ្វើតេស្តកូវីដ១៩ចុងក្រោយ ដើម្បីមានបាជូបជុំគ្រួសារជាថ្មីវិញ
ភ្នំពេញ៖ តារាចម្រៀងអ្នកនាង សួស វីហ្សា បានបង្ហាញក្តីសង្ឃឹមថា ខ្លួននឹងទទួលបានលទ្ធផលនៅក្នុងការធ្វើតេស្តកូវីដ១៩នៅថ្ងៃស្អែកនេះ ដើម្បីមានឱកាសបានជួបជុំគ្រួសារសារជាថ្មី។ ក្នុងនោះផងដែរ វីហ្សា ក៏បានបង្ហោះសារតាមហ្វេសប៊ុកខ្លួនថា៖ “តាំងពីចេញពីមន្ទីពេទ្យមក ខ្ញុំបានមកដល់ផ្ទះវិញរយៈពេល12ថ្ងៃហេីយ ដោយ12ថ្ងៃនេះខ្ញុំបានរស់នៅបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯងមិនទាន់បានជួបជុំគ្រួសារ ប្តី រឺកូនទេ.! ថ្ងៃស្អែកទី19.04.2021 ត្រូវជាថ្ងៃខ្ញុំណាត់ជាមួយគ្រូពេទ្យដេីម្បីធ្វេីតេស្តយកសំណាកម្តងទៀតជាលេីកចុងក្រោយដេីម្បីបញ្ជាក់ថាខ្ញុំពិតជាជាដាច់ពីជំងឺCOVID-19 ពិតប្រាកដ100%មែនរឺក៏អត់.! បេីលទ្ធផលយកសំណាកចុងក្រោយនេះខ្ញុំទទួលបានលទ្ធផល វិជ្ជមាន (positive)ខ្ញុំត្រូវត្រឡប់ទៅព្យាបាលនៅមន្ទីពេទ្យវិញ! តែបេីខ្ញុំទទួលបានលទ្ធផលអវិជ្ជមាន(Negative)នោះខ្ញុំអាចប្រេីជីវិតរស់នៅធម្មតាដូចដេីមវិញបានហេីយ អាចជួបប្តី ជួបកូន ជួបជុំក្រុមគ្រួសារបានធម្មតាវិញហេីយ ខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបានលទ្ធផលអវិជ្ជមានផងចុះ ព្រោះខ្ញុំនឹកកូនខ្ញុំណាស់ នឹកក្រុមគ្រួសារណាស់ សូមព្រះប្រទានពរផង សូមបងប្អូនជួយជាកំលាំងចិត្តផងចុះ”៕
អានបន្តមើលអ្នកម៉ាក់គេផង! ទីទី និង ស្រីលាភ ជាម្តាយ ស្រស់ស្អាតមិនចាញ់គ្នាឡើយ
ប្រិយមិត្តជាច្រើនពិតជាស្គាល់នូវតារាកំប្លែងស្រី អ្នកនាង ស្រីលាភ និងកូនស្រីច្បង ដែលមានឈ្មោះថា ទីទី មិនខាន បើនិយាយពីសម្រស់របស់ ទីទី ពិតជាស្រស់ស្អាតជាខ្លាំង ហើយអ្វីដែលពិសេសនោះនាងក៏មានទេពកោសល្យសិល្បៈមិនចាញ់ម្តាយប៉ុន្មានឡើយ ។ ឆ្នាំនេះដែរ ទីទី មានវ័យ ១៧ ឆ្នាំហើយ នាងមានសម្រស់ស្អាតបែបធម្មជាតិរហូតមានការលើកឡើងថា កូនស្រីរបស់តារាកំប្លែង ស្រីលាភ មានទម្រង់មុខដូចកូនកាត់ ។ ជាក់ស្តែង តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ គេសម្គាល់ឃើញថា ទីទី ពេញរូបពេញរាង និង មានទម្រង់មុខទាក់ទាញជាខ្លាំង ។ មានការលើកឡើងថាទៅថ្ងៃក្រោយ ទីទី អាចនឹងមានទីផ្សារការងារសិល្បៈខ្ពស់មិនចាញ់ ស្រីលាភ ជាម្តាយនោះឡើយ ។ ដោយសារតែរូបសម្រស់ស្រស់ស្អាតរួមនឹងសមត្ថភាពសម្តែងនោះ បានធ្វើឱ្យកូនស្រី ស្រីលាភ បានលេចមុខក្នុងអាជីពសិល្បៈបានយ៉ាងងាយ ដែលកន្លងមកនាងបានចូលរួមក្នុងការសម្តែងរឿងភាគទូរទស្សន៍ហង្សមាស រឿងកំប្លែង និង ស្ប៉តពាណិជ្ជកម្មមួយចំនួន ៕
អានបន្តអីយ៉ា ស្ងាត់ៗ ស្រាប់តែ ពេជ្រ ច័ន្ទធីតា បង្ហាញរូបភាពបែបនេះនឹងគូស្នេហ៍ ឡើងផ្អើលអ្នកគាំទ្រ
ភ្នំពេញ៖ បើទោះជាមានគូគាប់ទ្រនាប់ចិត្តក៏ពិតមែនតែពិធីការិនី ពេជ្រ ច័ន្ទធីតា កម្របង្ហាញរូបភាពផ្អែមល្ហែមដូចគូស្នេហ៍ដទៃណាស់ ប៉ុន្តែថ្មីៗនេះពិធីការិនីរូបស្រស់ម្នាក់នេះបែរជាបង្ហាញរូបភាពជាមួយគូស្នេហ៍នៅក្នុងឈុតអាពាហ៍ពិពាហ៍ ធ្វើឱ្យមានការសង្ស័យថានាងរៀបការស្ងាត់ៗ ។ គូស្នេហ៍របស់ ពេជ្រ ច័ន្ទធីតា ក៏នៅមិនឆ្ងាយពីសិល្បៈប៉ុន្មានឡើយ លោកត្រូវបានគេដឹងថាជាតន្ត្រីករម្នាក់ ។ បើតាមដឹងអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាយូរឆ្នាំហើយ គ្រាន់តែកន្លងមក ពេជ្រ ច័ន្ទធីតា មិនបង្ហាញតែប៉ុណ្ណោះ ។ មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញរូបភាពរបស់ ពេជ្រ ច័ន្ទធីតា និង គូស្នេហ៍ក្នុងឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរ ។ បើតាមប្រភពដែលស្និទ្ធជាមួយពិធីការិនីរូបនេះបានឱ្យដឹងថា តាមពិត ពេជ្រ ច័ន្ទធីតា មិនទាន់រៀបការទេ តែពួកគេរួមរស់ក្រោមដំបូលតែមួយ ហើយរូបភាពមួយនេះកាលខួបកំណើត និង ឡើងគេហដ្ឋានថ្មីរបស់អ្នកទាំងពីរកន្លងមក ។ គេមិនច្បាស់ថា ពេលណាពិធីការិនីរូបនេះនឹងចូលរោងការទៅតាមប្រពៃណីខ្មែរ ឬ បន្តរស់នៅតាមបែបបស្ចឹមប្រទេសឡើយ ។ ពេជ្រ ច័ន្ទធីតា កាន់តែមានប្រជាប្រិយភាពក្រោយពីនាងបានហក់ចូលក្នុងទ្រនំទូរទស្សន៍ភីអិនអិនក្នុងនាមជាពិធីការិនី ។ ពេជ្រ ច័ន្ទធីតា ធ្លាប់ជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី ១ តែកាលណោះនាងមិនទទួលបានជ័យលាភីឡើយ ៕
អានបន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ព្រះនាងតូច នរោត្តម ជេណា បួងសួងឱ្យប្រជាជាតិខ្មែរទាំងមូលឆាប់រួចផុតពីជំងឺកូវីដ១៩ និងអំពាវនាវឱ្យពលរដ្ឋគោរពវិធានការ បីកុំ បីការពារ ជាប្រចាំ
ភ្នំពេញ៖ នាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ព្រះនាងតូច នរោត្តម ជេនណា បានបួងសួងដល់ទសបារមីទេវតាថែរក្សាចក្រវាឡទាំងមូល និងទសបារមីវត្ថុសក្តិសិទ្ធិ មេត្តាប្រោសប្រទានពរជ័យ និងសង្គ្រោះប្រជាជាតិខ្មែរទាំងមូលអោយរួចផុតពីជំងឺកូវីដ១៩ឆាប់ៗ ។ រួមជាមួយគ្នានោះដែរ ព្រះនាងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គោរពតាមវិធានការ ៣កុំ ៣ការពារ ជាប្រចាំដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងដើម្បីការពារខ្លួនអ្នក និងគ្រួសារអ្នកផងដែរ ។ ដោយឡែក កាលពីម្សិលមិញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមគេហទំព័រហ្វេសប៊ុក ព្រះនាង នរោត្តម ជេនណា បានមានព្រះបន្ទូលថា៖ “ក្នុងគ្រាដែលកម្ពុជា ក៏ដូចជាប្រទេសទាំងឡាយក្នុងពិភពលោកកំពុងជួបបញ្ហាជំងឺឆ្លងដ៏កា.ចសា.ហា.វកូវីដ១៩នេះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំវិធានការទប់ស្កាត់ជាបន្តបន្ទាប់ដោយក្តីព្រួយបារម្ភជាខ្លាំងចំពោះអាយុជីវិតបងប្អូនពុកម៉ែមាមីងប្រជាជនទាំងអស់។ ក្នុងនាម ខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំសូមបួងសួងដោយអង្វរក្រាបថ្វាយបង្គំ ដល់ទសបារមីទេវតាថែរក្សាចក្រវាឡទាំងមូល ទសបារមីវត្ថុសក្តិសិទ្ធិដ៏មានតេជៈខ្លាំងក្លានៅលើលោកទាំងអស់ សូមព្រះមេត្តាព្រះរាជទានព្រះពរជ័យ និងសង្គ្រោះប្រជាជាតិខ្មែរទាំងមូលអោយរួចផុតពីជំងឺកូវីដ១៩ អោយបានឆាប់ៗបំផុតផង។ ទន្ទឹមនិងនេះសូមពុកម៉ែមាមីងបងប្អូនទាំងអស់មេត្តាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល វិធានការការពារ បីកុំ បីការពារ ជាប្រចាំ”។
អានបន្តព្រោះតែធ្លាប់ឆ្លងកាត់ដោយផ្ទាល់ ទើបពិធីការិនីហង្សមាស កែវ ចាន់និមល អំពាវនាវកុំឲ្យបំពានបម្រាម និងកុំចង់សាកល្បងជាមួយជំងឺកូវីដ១៩ ព្រោះមិនមែនជារឿងស្រួលឡើយ
ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា ពិធីការិនីដ៏ល្បីឈ្មោះរបស់ផលិកម្មរស្មីហងស្សមាសអ្នកនាង កែវ ចាន់និមល ទើបតែជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងនោះអ្នកនាង បានរៀបរាប់ពីដំណើរជីវិតក្នុងគ្រួសារដែលធ្លាប់បានឆ្លងកាត់ និងឆ្លៀត ចែករំលែកបទពិសោធន៍ខ្លះៗ ដល់បងប្អូនប្រជាជនកម្ពុជ ដែលកំពុងតែតតាំងជាមួយនឹងជំងឺឆ្លងមួយនេះ ដើម្បីកុំឲ្យមានការធ្វេសប្រហែស និងកំុចង់ សាកល្បងឲ្យសោះ ព្រោះបើនរណាម្នាក់ធ្លាក់ខ្លួនទៅជាអ្នកជំងឺកូវីដ១៩ ហើយគឺមិនងាយស្រួលនោះទេ។ ដោយឡែក នៅមុននេះបន្តិច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះ អ្នកនាង ចាន់ កែវនិមល បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីភាពកក់ក្តៅ និងមានភាពសប្បាយរីករាយ យ៉ាងខ្លាំង ក្នុងក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន ប្រកមទៅដោយស្នាមញញឹម គ្រប់គ្នា។ ក្នុងនោះផងដែរ អ្នកនាង និមល ក៏បានភ្ជាប់សារយ៉ាងមានន័យបែបនេះថា៖ “មួយរយៈនេះគ្រួសារយើងបានជួបរឿងជាច្រើន ទាំងល្អ ទាំងអាក្រក់ ជាពិសេសគឺជម្ងឺកូវីត តែយ៉ាងណាយើងក៏អាចឆ្លងផុតទាំងអស់គ្នាដោយសុវត្ថិភាព ខ្ញ៉ំសង្ឃឹមថាបងប្អូនដែលកំពុងតតាំងជាមួយនឹងជម្ងឺកូវីដ១៩នេះក៏អាចឆ្លងផុតដោយសុវត្ថិភាពដូចគ្នា ហើយអ្នកដែលមិនបានឆ្លង សូមក៉ំបំពានបម្រាមនិងសាកល្បងជាមួយជម្ងឺនេះអី ព្រោះវាមិនស្រួលដូចដែលបងប្អូនគិតឡើយ”៕
អានបន្តទីបំផុត ដឹងមូលហេតុដែឡ សុគន្ធ និសា ដាច់ចិត្តចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិកហើយ…
ភ្នំពេញ: កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងប្រិយមិត្ត ជាពិសេសហ្វេនៗដែលជាអ្នកតែងតែនិយម តាមដាន និងគាំទ្រអ្នកនាង សុគន្ធ នីសា បានផ្ទះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលទទួលបានដំណឹងថា អ្នកនាង និងស្វាមីសម្រេចចិត្តទៅសហរដ្ឋអាមេរិក បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ១៩រួច។ យ៉ាងណាមិញ ឆ្លើយតបទៅនឹងចម្ងល់មហាជន អ្នកនាង សុគន្ធ នីសាយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង ក៏បានបង្ហោះសារ អមដោយរូបភាព ព្រមទាំងប្រាប់ពីមូលហេតុដែលអ្នកនាងត្រូវទៅសហរដ្ឋអាមេរិកជាបន្ទាន់យ៉ាងដូច្នេះថា÷ ខ្ញុំបានមកដល់ Boston ថ្ងៃទី 16,04,2021 មានការចាំបាច់ត្រូវតែមក ពេលរួចរាល់ការងារប្រចាំគ្រួសារហេីយខ្ញុំនឹងត្រឡប់ទៅប្រទេសយេីងវិញ🌹❤️️ ជិត 10ឆ្នាំហេីយដែលមិនបានមក៕ ( អ្វីៗប្រគល់អោយតំណេីរ ខ្ញុំអស់ភារះកិច្ច☺ )🙏🌹❤️️ ចង់ដឹងឲ្យកាន់តែលម្អិតបន្ថែមទៅទៀតនោះ សូមប្រិយមិត្តទស្សនារូបភាពដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷
អានបន្តតារាសម្តែងរូបនេះនៅតែស្អាតបែបធម្មជាតិ ឌុច សុភា មិនខ្វ ល់ រកថ្មី បន្តជីវិតរស់នៅជាមួយកូនប្រុសយ៉ាងក្តីសុខ ជាង១០ ឆ្នាំហើយ
បើគិតមកដល់ពេលនេះរយៈពេលប្រមាណជា ១០ ឆ្នាំហើយ ដែលតារាសម្តែង ឌុច សុភា បានចែកផ្លូវជាមួយស្វាមីដោយបន្សល់នូវកូនប្រុសមួយជាចំណងដៃ។ រហូតមកដល់ពេលនេះនាងនៅតែបន្តរស់នៅជាមួយកូនប្រុសដោយរីករាយក្នុងជីវភាពយ៉ាង ហ៊ឺ ហា មិនធម្មតាដែរ ។ គេចាំបានកន្លងមក ឌុច សុភា ធ្លាប់ប្រាប់ថា នឹងជ្រើសយកឪពុកថ្មីឱ្យកូនប្រុសនៅពេលដែលកូនរបស់នាងធំដឹងក្តី ប៉ុន្តែពេលនេះកូនប្រុសរបស់នាងមានវ័យ ១១ ឆ្នាំទៅហើយ ឌុច សុភា នៅតែបន្តរស់នៅតែពីរនាក់កូនប្រុស ។ បើទោះ កន្លងមកមានព័ ត៌ មា ន ថា ឌុច សុភា នៅតែមានមន្តស្នេហ៍មានបុរសៗមិនតិចទេ ធ្លា ក់ក្នុងអ ន្ល ង់ ស្នេហ៍ នាង ភាគច្រើនសុទ្ធតែជាអ្នកមានទ្រព្យធនផងដែរ ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះ ១០ ឆ្នាំទៅហើយ ឌុច សុភា នៅតែមិនទាន់មានដៃគូថ្មី តែក៏មានប្រភពខ្លះលើកឡើងថា ឌុច សុភា មិនចង់បង្ហាញ ព្រោះនាងជាតារាមិនចូលចិត្តបង្ហាញជីវិតឯកជនតាមបណ្តាញសង្គមនោះឡើយ ។ ពេលនេះដែរ ឌុច សុភា ក៏បានវិលចូលសិ ល្បៈ ឡើង វិញ ដោយនាងបានចូលរួមថតរឿងភាគ ទូរ ទ ស្សន៍ មួយជាមួយតារាសម្តែង ទឹម រដ្ឋា ដែលនាងរំពឹងថានាងរឿងភាគនេះនឹងទទួលបានការគាំទ្រពីសំណាក់មហាជន ក្រោយចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ ។ អ្វីដែលកត់សម្គាល់វ័យក្បែរ ៤០ ឆ្នាំទៅហើយ តែសម្រស់របស់តារាសម្តែងរូបនេះនៅតែស្អាតបែបធម្មជាតិ និង ទាក់ទាញជាខ្លាំង ៕
អានបន្តបាត់មុខយូរហើយ អតីតតារាស្រី ពេជ្រ ច័ន្ទបរមី ដែលមានទេពកោសល្យសម្តែង នៅតែស្រស់ស្អាតផូរផង់គ្មានប្រែ
ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចអតីតតារាសម្តែង ពេជ្រ ច័ន្ទបរមី នៅឡើយទេ ដែលតារាអតីតតារាស្រីរូបនេះ ធ្លាប់ជាតារាសម្តែងមានឈ្មោះបោះសំឡេង និង ទទួលបានការគាំទ្រខ្លាំងពីមហាជនទាំងលើទេពកោសល្យសម្តែង និង រូបសម្រស់ដ៏ស្រស់ផូរផង់ កាលពីប្រមាណជាង ១០ ឆ្នាំមុខ ។ បើទោះជាបច្ចុប្បន្ននេះ អតីតតារាសម្តែង ពេជ្រ ច័ន្ទបរមី បានឃ្លាតចាកឆ្ងាយពីវិស័យសិល្បៈមិនបានប្រឡូកបន្តទៀតក្តី ប៉ុន្តែអ្នកគាំទ្រនៅតែចងចាំពីអតីតកាលនៃការសម្តែងដ៏ស័ក្តិសមរបស់អតីតតារាស្រីរូបនេះដដែល និង ក្នុងនោះដែរ ក៏មានអ្នកគាំទ្រមួយចំនួននៅតែបង្ហាញក្តីនឹករឭកដល់អតីតតារាស្រីរូបនេះ និង ចង់ដឹងសុខទុក្ខពីអតីតតួអង្គស្រីក្នុងរឿង « ព ស់ កេងកង» រូបនេះយ៉ាងខ្លាំងថែមទៀត ។ បច្ចុប្បន្ននេះ អតីតតារាសម្តែង ពេជ្រ ច័ន្ទបរមី កំពុងរស់នៅយ៉ាងមានសុភមង្គលក្នុងងារជាលោកជំទាវម្នាក់ ក្រោយក្លាយជាភរិយារបស់ឧ ត្ត ម សេ នី យ៍ កែវ វ៉ាន់ថន អ្នកនាំពាក្យអគ្គនាយកដ្ឋាននគរបាល អន្តោ ប្រ វេសន៍ ក្រសួ ង មហា ផ្ទៃ ហើយបច្ចុប្បន្នអតីតតារាសម្ដែងរូបនេះ ក៏កំពុងរស់នៅលើគំនរទ្រព្យស្ដុកស្ដម្ភ ជាមួយចំណងដៃកូន ២ នាក់ផងដែរ ។ បើងាកទៅមើលលើសម្រស់របស់អតីតតារាសម្តែងស្រីរូបនេះវិញ នៅតែមានភាពស្រស់សោភា ហាក់មិនមានការប្រែប្រួលខុសពីអតីតកាលក្នុងពេលចាប់អាជីពជាតារាសម្តែងនោះប៉ុន្មានឡើយ ពោលគឺអតីតតារាស្រីដែលបានក្លាយជាជំទាវ ពេជ្រ ច័ន្ទបរមី រូបនេះ នៅតែស្រស់ស្អាតផូរផង់គ្មានទាស់ និង កាន់តែស្រស់ស្អាតពីមួយថ្ងែទៅមួយថ្ងៃ ជាមួយនឹងការរស់នៅយ៉ាងសុខសាន្តលើគំនរទ្រព្យ ព្រមទាំងក្តីស្រឡាញ់ពីស្វាមីនោះ ៕
អានបន្តអីយ៉ា ស្ងាត់ៗ ស្រាប់តែ សុគន្ធ និសា ទៅរស់នៅ អាមេរិក ខណៈទើបតែជាសះស្បើយពីជំងឺកូវីដ
ភ្នំពេញ៖ ជារឿងមួយគួរឲ្យចម្លែក ដែលសុខៗ អ្នកនាង សុគន្ធ និសា សុខចិត្តទៅរស់នៅប្រទេសអាមេរិក ជាមួយនឹងស្វាមី ក្រោយពីជាសះស្បើយពីជំងឺកូវីដ១៩ បានប៉ុន្មានអាទិត្យ។ ក្នុងនោះ ក៏មានអ្នកជូនដំណើរជាពិសេស គឺកញ្ញា ណាក់ ស្រីណា ដែលរូបនាង ហាក់បីដូចជា បងប្អូនបង្កើតនឹងគ្នាយ៉ាងដូច្នោះដែរ។ មិនតែប៉ុណ្ណោះ រូបនាងក៏បានពោលពាក្យបែបនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៖ គ្រាន់តែឃ្លាតគ្នាមួយរយ: ហេីយគ្រាន់តែមិនដឹងថាថ្ងៃណាជួបគ្នាវិញ ដូច្នេះប្អូនគ្រាន់តែគិតថា ការទៅកាន់ទឹកដីថ្មីរបស់បង បងស្រីនិងមានភាពរីករាយនិងល្អប្រសេីរ យ៉ាងណាមិញ គេមិនទាន់ដឹង អ្នកនាងសុគន្ធ និសា នឹងត្រឡប់មកប្រទេសខ្មែរ ពេលណានោះទេ ឬក៏ទៅរស់នៅប្រទេសអាមេរិករហូតនោះដែរ។ បើនិយាយពីមូលហេតុក៏មិនដឹងដូចគ្នា ដែលនាំឲ្យអ្នកនាង សម្រេចចិត្តទៅទីនោះ យ៉ាងឆាប់រហ័ស៕ ជូនពរអ្នកនាង ឲ្យរស់នៅប្រទេសអាមេរិក សុខសប្បាយ និងមានក្តីសុខ៕
អានបន្ត