នៅទីបំផុត តារាសម្ដែងស្រី Pancake Khemanit នឹងគូស្នេហ៍ជាអធិការរូបសង្ហា ដែលបានស្រឡាញ់គ្នាមក ១០ឆ្នាំនោះ បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការហើយនៅខែមិថុនាខាងមុខនេះ។ ក្រោយពីអ្នកទាំងពីរបានសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាមួយគ្នា។ ជាក់ស្ដែងកាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមរបស់ Pancake បានបង្ហោះរូបភាពគួរឱ្យចាប់អារម្មណ៍មួយជាកូនខ្លាឃ្មុំមួយគូស្លៀកឈុតរៀបការ ដោយបញ្ជាក់ដូចគ្នាថា Pancake នឹងគូស្នេហ៍របស់នាងកំពុងមានដំណឹងល្អដល់អ្នកគាំទ្ររបស់ពួកគេ។ រំលងមួយថ្ងៃ ស្រាប់តែបានឃើញមានវីដេអូរបស់អ្នកទាំងពីរ បានចេញមកបកស្រាយលម្អិតដោយបញ្ជាក់ថា អ្នកទាំងពីរនឹងរៀបការជាមួយគ្នានៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២...
ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសក្នុងសង្គមសិល្បៈកំពុងផ្ទុះការបញ្ចេញមតិវែកញែកខ្លាំង ក្រោយពីលេចឮនូវពាក្យតារាកំប៉ិកកំប៉ុក ដែលគេចាត់ទុកថាជាពាក្យមើលងាយដល់អ្នកសិល្បៈមួយចំនួន និង បានក្លាយជាប្រធានបទដ៏ក្ដៅគគុកដុតដល់អារម្មណ៍អ្នកសិល្បៈជាច្រើនបានចេញមុខប្រតិកម្មភ្លាមៗ ដែលមានទាំងប្រធានសមាគមន៍អ្នកសិល្បៈ ចន ច័ន្ទលក្ខិណា និង តារាល្បីៗជាច្រើនទៀតបានបញ្ចេញមតិរៀងៗខ្លួនចំពោះពាក្យមើលងាយនេះ។ ក្នុងនោះដែរ គេក៏បានឃើញ តារាចម្រៀងប្រុស ករុណា ពេជ្រ ក៏មិនបង្អង់យូរនោះដែរ ខណៈពេលបានឃើញផ្ទុះល្បីរឿងតារាកំប៉ិកកំប៉ុកនេះ ដែលលោកក៏បានធ្វើការបង្ហោះបញ្ចេញមតិផ្ទាល់ខ្លួនយ៉ាងចាក់ដោតវែងអន្លាយផុសលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ សារនោះ តារាចម្រៀង ករុណា ពេជ្រ បានសរសេររៀបរាប់ថា ៖...
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំ ស្តីពីការឈប់សម្រាកបុណ្យ ដែលមាន ប្រាក់ឈ្នួល ចំលើថ្ងៃអាទិត្យ, ក្រសួងបានបញ្ជាក់ថា រាល់ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។ នៅក្នុងសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានឱ្យដឹងទៀតថា យោងមាត្រា ១៦២ថ្មី នៃច្បាប់ស្ដីពីការងារ ក្រសួងការងារ ណែនាំដល់ម្ចាស់...
ថ្មីៗនេះ ក្នុងកម្មវិធីលំដាប់ពិភពលោក Met Gala 2022 មានសភាពអ៊ូអរ និង អធិកអធមជាខ្លាំង ដោយមានការចូលរួមពីសំណាក់តារាៗលំដាប់កំពូលៗជាច្រើនរូប ដើរបង្អួតរាងគ្នាលើកម្រាលព្រំក្រហម។ ក្នុងនោះដែរ គេក៏សង្កេតឃើញតារាស្រី Kim Kardashian បានបង្ហាញវត្តមានជាមួយមិត្តប្រុសថ្មីរបស់នាង Pete Davidson ផងដែរ តែអ្វីដែលធ្វើឱ្យតារាស្រីរូបនេះលេចធ្លោជាងគេបំផុតលើកម្រាលព្រំក្រហមនៃកម្មវិធីដ៏ធំមួយនេះនោះគឺ រូបនាងបានបង្ហាញខ្លួនជាមួយរ៉ូបដ៏ប្រណីត តម្លៃរហូតដល់ ៤.៨១ លានដុល្លារឯណោះ។ រ៉ូបដ៏មានតម្លៃថ្លៃកប់ពពកនេះដែរ គឺធ្លាប់ជារ៉ូបរបស់អតីតតារាសម្ដែងស្រីដ៏ល្បី Marilyn...
ថៃ៖ មកទល់បនឹងពេលនេះជាង ២ ខែមកហើយដែល Bird មិត្តប្រុសរបស់ Tangmo រស់នៅកណ្តោចកណ្តែងគ្មានមនុស្សជាទីស្រលាញ់នៅក្បែរដូចមុននោះ ។ ដ្បិតជាសង្សារបណ្តូលចិត្តឃ្លាតឆ្ងាយទៅគ្មានថ្ងៃវិលត្រឡប់ក៏ពិតមែន តែចិត្តរបស់ Bird ហាក់មិនរំសាយការចងចាំឡើយ លោកនៅតែបង្ហោះសារនឹងរឭកដល់សង្សារបណ្តូលចិត្តជាចិន្ច ។ តួយ៉ាង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់ Bird ដោយរាល់ឆ្នាំធ្លាប់តែមានមនុស្សជាទីស្រលាញ់នៅក្បែរ Surprise ផ្តល់ភាពកក់ក្តៅ...
ថៃ៖ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ រឿងក្តីការស្លា.ប់របស់តារាស្រី Tangmo ត្រូវបានបញ្ចប់ទៅដោយស្ថាពរហើយ ដែលក្នុងនោះប៉ូលិសក៏បានបញ្ជាក់ថា នាងគឺបានស្លា.ប់ដោយឧ.ប្ប.ទ្ទ.វហេ.តុធ្លា.ក់ទឹកពិតប្រាកដមែន មិនមែនជាឃា.ត.ក.ម្មនោះទេ ។ ទោះជាយ៉ាងណាក្តី រឿងក្តីការស្លា.ប់របស់តារាស្រី Tangmo នៅតែជាចំណុចដ៏ក្តៅគគុក និងខកចិត្តស្អិតទ្រូងជាខ្លាំងរបស់មហាជនថៃ ដោយសារតែលទ្ធផលគឺមិនបានបង្ហាញពីភាពយុត្តិធម៌បន្តិចណាឡើយ ធ្វើឲ្យមានការខ្លោចចិត្តអាណិតដល់ Tangmo មិនតិចនោះទេ ។ ស្របពេលរឿងរ៉ាវមិនទាន់បានស្ងាត់ស្រួលបួលផង ស្រាប់តែនៅថ្ងៃទី២៨ ខែមេសា...
បរទេស៖ តារាសម្តែងជើងចាស់ហុងកុង Kenneth Tsang បានទទួលមរណភាពហើយ ក្នុងវ័យ ៨៦ ឆ្នាំ ។ តារាសម្តែងរូបនេះ ត្រូវបានប្រទះឃើញស្លា.ប់ក្នុងបន្ទប់ចត្តាឡីស័កខ្លួនក្នុងសណ្ឋាគារមួយកន្លែងនៅហុងកុង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ ។ ចំពោះមូលហេតុនៃការស្លាប់ភ្លាមៗរបស់លោក គឺនៅមិនទាន់អាចបញ្ជាក់បាននៅលើយនោះទេ តែចំពោះការធ្វើតេស្តកូវីដ-១៩ របស់លោក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ...