នៅមុននេះបន្តិច នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មហាជនជាច្រើនមានការកោតសរសើរជាខ្លាំង ក្រោយពេលដឹងថាលោក ឧកញ៉ា ស្រី ចាន់ថន ជួយទំនុកបំរុង អតីតកីឡាករប្រដាល់គុនបុរាណខ្មែរ ដ៏ល្បីឈ្មោះមួយរូរបគឺលោក ភិន សុភល ដោយផ្តល់ជាកន្លែងស្នាក់នៅ និងការងារធ្វើ ថែមទាំផ្តល់នៅម៉ូតូ ១គ្រឿងទៀត។ ហើយលោក ឧកញ៉ា ស្រី ចាន់ថន ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖
“ថ្ងៃទី១៦.១១.២០១៩ ដោយឃើញថាបងប្រុស ភិន សុផល ធ្លាប់ជាកីឡាករប្រដាល់គុនបុរាណខ្មែរដ៏ល្បីឈ្មោះមួយរូបដែរដែលបានបាត់មុខពីវិស័យប្រដាល់អស់រយៈពេលជាង ១០ឆ្នាំ ហើយបច្ចុប្បន្ន គាត់ស្ទើរតែបាត់បង់ជីវិតនៅក្នុងព្រៃក្នុងតំបន់ដាច់ស្រយាលមួយ ដោយក្តីអាណិតអាសូរចំពោះការតស៊ូរបស់គាត់កន្លងមក ទើបរូបខ្ញុំសម្រេចចិត្តថានឹងជួយទំនុកបំរុងគាត់ ដោយផ្តល់ជាកន្លែងស្នាក់នៅ មានការងារធ្វើនៅក្នុងតំបន់(ស្កាយលែន ) 7NG របស់ខ្ញុំផ្ទាល់ ថែមទាំងផ្តល់នៅម៉ូតូ ១គ្រឿង ដើម្បីជួយសម្រួលលើការលំបាករបស់គាត់…
ក្នុងនោះដែរ ខ្ញុំក៏បានយល់ព្រមតាមសំណើររបស់គាត់ ធ្វើការសាងសង់អណ្តូងទឹក នៅក្នុងតំបន់ដាច់ស្រយាលនោះ ដែលមានប្រជាពលរដ្ឋរស់នៅជាង១១គ្រួសារកំពុងជួបការលំបាក ខ្វះខាតទឹកសម្រាប់ប្រើប្រាស់….”៕