មិនធម្មតាទេ! លេខមុខតារាល្បីៗជាច្រើន មកចូលរួមក្នុងពិធីមង្គលការលោក ជា សំណាង នៅល្ងាចមិញនេះ មើលទៅពិតជាស្រស់ស្អាតណាស់

នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ពិតជាបានជ្រាបរួចមកហើយ ដោយតារាសម្តែងជើងចាស់ លោក ជា សំណាង បានសម្រេចចិត្តរៀបការហើយ ក្នុងវ័យ ៤៩ ឆ្នាំ ជាមួយកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ជាតារាម៉ូឌែលស្រករក្រោយ កូនអ្នកខេត្តកំពត។ ទាំងកូនកំលោះ និងកូនក្រមុំ មើលទៅពិតជាសមគ្នាខ្លាំងណាស់ រហូតដល់ថ្នាក់មហាជនជាច្រើនលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នា។

ចំណែកពេលល្ងាចនេះ បើក្រឡេកទៅមើល លោក ជា សំណាង និងកូនក្រមុំ វិញ មានទឹកមុខញញឹម ស្រស់ស្រាយខ្លាំងណាស់ ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះទេ គេក៏បានឃើញមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទាំងសងខាងជាច្រើននាក់ផងដែរ។ មួយវិញទៀត ក៏មានតារាល្បីៗ លេចមុខក្នុងកម្មវិធីនេះថែមទៀតផង។ ក្នុងនោះ តារាសម្តែងដ៏ល្បីមួយរូប គឺលោក ញ៉ែម សុគន្ធ ក៏បានបង្ហោះសារដ៏មានន័យមួយថា៖ “មកយឺតតិច តែក៏សប្បាយ ជូនពរកូនកំលោះ និងកូនក្រមុំ សូមទទួលបានសុសុភមង្គល ជានិច្ចនិរន្តន៍”៕

Related posts

Leave a Comment