អីយ៉ា! ថត១ប៉ុស្តិ៍ណាក៏ញញឹមដែរ ឆលី (Charlie) ជាពិសេស ថ្ពាល់ខួចទាំងសងខាងទៀត ដូចប៉ាប៉ាអញ្ចឹង

កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀងដ៏ល្បីឈ្មោះមួយរូប គឺ អ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុស ដោយជោគជ័យ និងសុវត្ថិភាពហើយជាពិសេសនោះ ម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ មើលទៅមុខកូនតារារូបនេះពិតជាគួរឲ្យស្រឡាញ់ណាស់។ កូនប្រុសរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អុឹង សុខលី មានឈ្មោះថា ឆលី អុឹង កើតនៅវេលាម៉ោង ១ និង៣១នាទី ថ្ងៃត្រង់ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ ទម្ងន់​ 3.75 គីឡូក្រាម។

ហើយពេលថ្មីៗនេះទៀត ក្រោយពីឃើញរូបជាច្រើនសន្លឹក ដែលឱក សុគន្ធកញ្ញា បានបង្ហោះជាច្រើនដងរួចមក បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នាថា ឆលី (Charlie) មានមុខមាត់ញញឹម គួរឲ្យស្រឡាញ់ខ្លាំងណាស់ ជាពិសេសនោះ ថ្ពាល់ខួចទាំងសងខាងថែមទៀតផង។ ដើម្បីជ្រាប កាន់តែច្បាស់ សូមមើលរូបភាពខាងក្រោមនេះ៕

Related posts

Leave a Comment