អុញនោះរឿងកាន់តែធំហើយ! លោក​ ហេង​ ឡុង​ ព្រមាន​ប្តឹង​លោក​ អុឹម​ ជីវ៉ា​ ក្នុង​រយៈពេល​២៤ម៉ោង ពាក់ព័ន្ធ​ករណី​

កាលពី​រសៀល​ថ្ងៃ​មិញ​នេះ​ លោក​ អុឹម​ ជីវ៉ា​ បានមានការ​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា៖«ខ្ញុំបាទ អុឹម ជីវ៉ា សូមជំរាបជូនបងប្អូនសិល្បករសិល្បការនីទាំងអស់ បងប្អូនសាព័ត៌មានទាំងអស់​ និងបងប្អូនមហាជនប្រជាពលរដ្ឋទាំងអស់ អោយបានជ្រាបថា ខ្ញុំបាទ អុឹម ជីវ៉ា សុំធ្វើការលាលែង ពីមុខដំណែងជាក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរចាប់ពីថ្ងៃនេះតទៅ។

មូលហេតុនៃការលាលែងនេះដោយសារតែ :
_ ទី1. ការធ្វើជាក្រុមប្រឹក្សាភិបាលវាគ្រាន់តែជាការរៀបចំដើម្បីល្អមើលតែប៉ុណ្ណោះ ឯមុខនិងតួនាទីគឺមិនដូចអ្វីដែលនិយាយមុនពេលបោះឆ្នោតឬ ការធ្វើការងារដូចអណត្តិប្រធានមុនៗឡើយ មានន័យថាការងារសមាគមធ្វើជាលក្ខណៈបុគ្គល មិនសូវបានមានពេលកោះហៅប្រជុំឬពិភាគសារឡើយ ។

_ ទី2. ក្នុងនាមជាក្រុមប្រឹក្សាភិបាលរាល់កម្មវិធីទាំងអស់គឺ ភាគតិចណាស់ត្រូវបានអញ្ជើញអោយចូលរួម !
_ ទី៣. សមាគមសិល្បៈ មានដល់ទៅ២ គឺសមាគមសិល្បករ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម វាហាក់បីដូចច្របូលច្របល់គ្នា ពេលធ្វើការងារគឺមិនដឹងអ្នកណាប្រធានសមាគមណាអោយពិតប្រាកដ ។
_ ទី៤ . ពេលមានកម្មវិធីមានលុយកាក់គឺហៅតែតារាល្បីមានមុខមាត់ឯតារាមិនល្បីបានត្រឹមមកជួយកម្មវិធីសប្បុរសធម៌

ទី៥. ប្រាក់ចំនូលនិងប្រាក់ចំណាយផ្សេងៗ និងថវិកាមូលនិធិវាហាក់បីដូច​ស្រពិចស្រពិល​ ដោយមិនបានប្រជុំរៀងរាល់ខែឡើយ ។
_ ទី៦.​ រាល់ពេលមានការបង្កើតកម្មវិធីម្តងៗសមាគមមិនដែលបានកោះប្រជុំក្រុមប្រឹក្សាឡើយ មានខ្លះដែរ តែក្នុងចំណោម១០កោះហៅពីដងតែប៉ុណ្ណោះ ។
_ ទី៧. សូម លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបកស្រាយទាក់ទងនិងថវិការដែលជាចំនូលប្រចាំឆ្នាំដែលបានពីសប្បុរសជន មានសម្តេចតេជោហ៊ុនសែន និងលោកឧកញ៉ាហុងពីវ និងលោកឧកញ៉ាលោកជំទាវមួយចំនួនទៀតដែលឧបត្ងម្ភប្រចាំឆ្នាំជួយរាយរបាយការផង ថាតើចំណាយលើអ្វីខ្លះក្នុងមួយឆ្នាំៗ???? បើគ្រាន់តែសម្តេចតេជោឧបត្ថម្ភ ៥០០០០ ប្រាំមុឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ! លោកឧកញ៉ា ហុងពីវឧបត្ថម្ភ៥០០០០ ប្រាំមុឺនដុល្លាររយៈពេល៥ឆ្នាំដូចគ្នា នៅមានថ្នាក់ដឹកនាំមួយចំនួនទៀត ។

_ ទី៨.​ ការពិតអ្នកបង​ ចន ច័ន្ទលក្ខិណា​ គឺជាមនុស្សល្អសំរាប់ខ្ញុំ មានចិត្តល្អ តែអ្នកបង​ ចនច័ន្ទ ធ្វើជាថ្នាក់ដឹកនាំនៅមានអារម្មណ៍ឆេវឆាវ តាមអារម្មណ៍ខ្លួនឯង ឆាប់ជឿគេពេក ជាពិសេសមិនទាន់ចេះទប់អាម្មណ៍ក្នងនាមជាមេដឹកនាំសិល្បៈ ដឹកនាំនៅមានកម្រិត។
_ ទី៩. សូមអ្នកបងចនច័ន្ទលក្ខិណាជួយរាយរបាយការណ៍ទាក់ទងទៅនិងថិវការដែលបានមកពីការជួលទីស្នាក់ការចាស់ដែលជាការឧវត្ថម្ភរបស់ឯកឧត្តម កែប ជុបតិម៉ា អតីតអភិបាលក្រុងភ្នំពេញចាស់ដែលអោយផ្ទះនេះធ្វើជាទីស្នាក់ការសមាគម ថាតើចំណាយទៅលើអីខ្លះ ?? ។

នៅមានច្រើនទៀត តែសូមយកតែ៩ចំនុចមកសិនបានហើយ ដូចនេះសូមអ្នកបងប្រធានសមាគមន៏ និងលោកប្រធានសមាគមន៏ជួយបកស្រាយអំពីចំនុចមួយចំនួនខាងលើ ដើម្បីអោយក្រុមប្រឹក្សាភិបាលទាំងអស់​ និងសិល្បគេអស់ចម្ងល់ផង ។​ ដូចនេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំបាទ អុឹម ជីវ៉ា សុំធ្វើការលាលែងពីតំណែងក្រុមប្រឹក្សាភិបាលសមាគមសិល្បករចាប់ពីថ្ងៃនេះតទៅ ។ រាល់សកម្មភាពសិល្បៈទាំងឡាយណារបស់ខ្ញុំគឺមិនមានពាក់ព័ន្ធនិងសមាគមន៏សិល្បករ​ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមទៀតទេ ហើយក៏សូមបញ្ជាក់ផងដែរថាផេកសិល្បករកម្ពុជាមិនមែនជាផេករបស់សមាគមសិល្បករឡើយ គឺជាផេករបស់ខ្ញុំបាទផ្ទាល់ ។ អាស្រ័យដូចបានជំរាបជូនខាងលើសូមសម្តេច ឯកឧត្តម លោកឧកញ៉ា លោកលោកស្រី សិល្បករ​ សិល្បការនី​ និងអ្នកសារព័ត៌មាន បងប្អូនទស្សនិកជនទាំងអស់មេត្តាជ្រាបជាដំណឹង ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា»។

យ៉ាង​ណា​មិញ​ ក្រោយ​ពី​មានការ​លើក​ឡើង​បែប​នេះ​រួចមក​ ស្រាប់តែ​នៅមុននេះ​បន្តិច​ លោក​ ហេង​ ឡុង​ ក៏បាន​ឆ្លើយតប​ទៅ​វិញ​ថា៖​ «ខ្ញុំបាទកំពុងតែឲ្យមេធាវីសិក្សាផ្លូវច្បាប់​ ករណីលោក អុឹម ជីវ៉ា ដែលបានផុសនិយាយបរិហារកេរ្តិ៍ពាក់ព័ន្ធនឹង សមាគមន៏មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានខ្ញុំបាទជាប្រធាន។ ខ្ញុំសុំឱ្យលោក អុឹម ជីវ៉ា រកភស្តុតាងនូវអ្វីដែលលោកបាននិយាយ បើក្នុង២៤ម៉ោង​ លោកមិនមានភស្តុតាងទេ ហើយមិនសុំទោសជាសាធារណៈទេ ខ្ញុំបាទនឹងដាក់ពាក្យបណ្ដឹងដើម្បីការពារភាពស្អាតស្អំ និងរកយុត្តិធម៌របស់សមាគមន៏»។

Related posts

Leave a Comment