អុញនោះ! មានរឿងអីចេះ លោក​ អុឹម​ ជីវ៉ា​ បានសុំលាលែង ពីមុខដំណែងជាក្រុមប្រឹក្សាភិបាល ហើយមិនតែប៉ុណ្ណោះគាត់បានស្នើសុំលោកហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ពន្យល់បកស្រាយរឿងលុយរបស់

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៍និងមានការភ្ញាក់ផ្អើលជាខ្លាំងដោយយោងតាមការបញ្ជក់ពីលោក អុឺម ជីវ៉ា តាមរយៈគណនីហ្វេសប៊ុកផ្លូវការបស់ខ្លួន ដែលមុននេះបន្តិច លោកបានមានការៀបរាប់ឲ្យដឹងថា៖ «ខ្ញុំបាទ អុឹម ជីវ៉ា សូមជំរាបជូនបងប្អូនសិល្បករសិល្បការនីទាំងអស់ បងប្អូនសាព័ត៌មានទាំងអស់​ និងបងប្អូនមហាជនប្រជាពលរដ្ឋទាំងអស់ អោយបានជ្រាបថា ខ្ញុំបាទ អុឹម ជីវ៉ា សុំធ្វើការលាលែង ពីមុខដំណែងជាក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរចាប់ពីថ្ងៃនេះតទៅ។

ដោយមូលហេតុនៃការលាលែងនេះដោយសារតែ :
ទី1. ការធ្វើជាក្រុមប្រឹក្សាភិបាលវាគ្រាន់តែជាការរៀបចំដើម្បីល្អមើលតែប៉ុណ្ណោះ ឯមុខនិងតួនាទីគឺមិនដូចអ្វីដែលនិយាយមុនពេលបោះឆ្នោតឬ ការធ្វើការងារដូចអណត្តិប្រធានមុនៗឡើយ មានន័យថាការងារសមាគមធ្វើជាលក្ខណៈបុគ្គល មិនសូវបានមានពេលកោះហៅប្រជុំឬពិភាគសារឡើយ
ទី2.ក្នុងនាមជាក្រុមប្រឹក្សាភិបាលរាល់កម្មវិធីទាំងអស់គឺ ភាគតិចណាស់ត្រូវបានអញ្ជើញអោយចូលរួម !
ទី៣.សមាគមសិល្បៈ មានដល់ទៅ២ គឺសមាគមសិល្បករ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម វាហាក់បីដូចច្របូលច្របល់គ្នា ពេលធ្វើការងារគឺមិនដឹងអ្នកណាប្រធានសមាគមណាអោយពិតប្រាកដ ។
ទី៤ពេលមានកម្មវិធីមានលុយកាក់គឺហៅតែតារាល្បីមានមុខមាត់ឯតារាមិនល្បីបានត្រឹមមកជួយកម្មវិធីសប្បុរសធម៌

ទី៥.ប្រាក់ចំនូលនិងប្រាក់ចំណាយផ្សេងៗ និងថវិកាមូលនិធិវាហាក់បីដូច​ស្រពិចស្រពិល​ ដោយមិនបានប្រជុំរៀងរាល់ខែឡើយ ។
ទី៦.​រាល់ពេលមានការបង្កើតកម្មវិធីម្តងៗសមាគមមិនដែលបានកោះប្រជុំក្រុមប្រឹក្សាឡើយ មានខ្លះដែរ តែក្នុងចំណោម១០កោះហៅពីដងតែប៉ុណ្ណោះ ។
ទី៧.សូម លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបកស្រាយ ទាក់ទងនិងថវិការដែលជាចំនូលប្រចាំឆ្នាំដែលបានពីសប្បុរសជន មានសម្តេចតេជោហ៊ុនសែន និងលោកឧកញ៉ាហុងពីវ និងលោកឧកញ៉ាលោកជំទាវមួយចំនួនទៀតដែលឧបត្ងម្ភប្រចាំឆ្នាំជួយរាយរបាយការផង ថាតើចំណាយលើអ្វីខ្លះក្នុងមួយឆ្នាំៗ???? បើគ្រាន់តែសម្តេចតេជោឧបត្ថម្ភ ៥០០០០ ប្រាំមុឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ! លោកឧកញ៉ា ហុងពីវឧបត្ថម្ភ៥០០០០ ប្រាំមុឺនដុល្លាររយៈពេល៥ឆ្នាំដូចគ្នា នៅមានថ្នាក់ដឹកនាំមួយចំនួនទៀត ។

ទី៨.​ការពិតអ្នកបង​ ចន ច័ន្ទលក្ខិណា​ គឺជាមនុស្សល្អសំរាប់ខ្ញុំ មានចិត្តល្អ តែអ្នកបង​ ចនច័ន្ទ ធ្វើជាថ្នាក់ដឹកនាំនៅមានអារម្មណ៍ឆេវឆាវ តាមអារម្មណ៍ខ្លួនឯង ឆាប់ជឿគេពេក ជាពិសេសមិនទាន់ចេះទប់អាម្មណ៍ក្នងនាមជាមេដឹកនាំសិល្បៈ ដឹកនាំនៅមានកម្រិត។
ទី៩.សូមអ្នកបងចនច័ន្ទលក្ខិណាជួយរាយរបាយការណ៍ ទាក់ទងទៅនិងថិវការដែលបានមកពីការជួលទីស្នាក់ការចាស់ដែលជាការឧវត្ថម្ភរបស់ឯកឧត្តម កែប ជុបតិម៉ា អតីតអភិបាលក្រុងភ្នំពេញចាស់ដែលអោយផ្ទះនេះធ្វើជាទីស្នាក់ការសមាគម ថាតើចំណាយទៅលើអីខ្លះ ?? ។

នៅមានច្រើនទៀត តែសូមយកតែ៩ចំនុចមកសិនបានហើយ ដូចនេះសូមអ្នកបងប្រធានសមាគមន៏ និងលោកប្រធានសមាគមន៏ជួយបកស្រាយអំពីចំនុចមួយចំនួនខាងលើ ដើម្បីអោយក្រុមប្រឹក្សាភិបាលទាំងអស់​ និងសិល្បគេអស់ចម្ងល់ផង ។​ ដូចនេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំបាទ អុឹម ជីវ៉ា សុំធ្វើការលាលែងពីតំណែងក្រុមប្រឹក្សាភិបាលសមាគមសិល្បករចាប់ពីថ្ងៃនេះតទៅ ។រាល់សកម្មភាពសិល្បៈទាំងឡាយណារបស់ខ្ញុំគឺមិនមានពាក់ព័ន្ធនិងសមាគមន៏សិល្បករ​ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមទៀតទេ

ហើយក៏សូមបញ្ជាក់ផងដែរថាផេកសិល្បករកម្ពុជាមិនមែនជាផេករបស់សមាគមសិល្បករឡើយ គឺជាផេករបស់ខ្ញុំបាទផ្ទាល់ ។ អាស្រ័យដូចបានជំរាបជូនខាងលើសូមសម្តេច ឯកឧត្តម លោកឧកញ៉ា លោកលោកស្រី សិល្បករ​ សិល្បការនី​ និងអ្នកសារព័ត៌មាន បងប្អូនទស្សនិកជនទាំងអស់មេត្តាជ្រាបជាដំណឹង ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment