ក្តីសុខដល់ហើយ! មើលវីដេអូនេះហើយ បានដឹងថា ព្រាប សុវត្ថិ និងភរិយា ស្រឡាញ់កូនប្រុសម្នាក់នេះខ្លាំងប៉ុណ្ណា ពេលកំពុងឡើងច្រៀង ក្នុងកម្មវិធីមង្គលការ ប្អូនថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូម្បីតែ ហ្វេនៗ ក៏រំភើបតាមដែរ ដល់ថ្នាក់ ចូល comment ថា…(មានវីដេអូ)

កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ប្អូនថ្លៃ របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចូលរោងការជាផ្លូវការតាមប្រពៃណីខ្មែរហើយ ដោយកូនកំលោះ ត្រូវបានគេស្គាល់ឈ្មោះថា ស៊ាង វ៉ាន់ដេត និងកូនក្រមុំ មាន ឈ្មោះ ឈឺន ស្រីដែន ដែលកូនក្រមុំ ត្រូវជាប្អូនស្រីពៅ របស់ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះទេ គ្រប់គ្នា ក៏មានការចាប់អារម្មណ៍ផងដែរ គឺនៅមុខរោងពិធីមង្គលការនេះ លែងសុទ្ធតែតាំងរថយន្តទំនើបៗ ថ្លៃៗ (Lamborghini) ជាច្រើនគ្រឿង ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលល្ងាចនៃពិធីនេះ គេឃើញវត្តមាន តារា អ្នកជំនួញ និងបុគ្គលល្បីៗ ជាច្រើនរូប ក៏បានមកចូលរួមផងដែរ ប្រកបដោយក្តីសប្បាយរីករាយ តុបតែងខ្លួនស្អាតៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ មានដូចជា ឧកញ៉ា ឌួង ឆាយ, អគ្គនាយក Fresh News, លោក គី តិច, កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងភរិយា, ប៉ែន ចំរុង, តន់ ចន្ទសីម៉ា, យឹម តាស្រង់, ខេម, ខេមរៈ សិរីមន្ត, កូនប្រុស ព្រាប សុវត្ថិ, វង្ស ថាណាន់, ចន ចាន់លក្ខិណា, ហេង ឡុង រួមទំាងបងប្អូន ត្រកួល ឡេង និងបុគ្គលល្បីៗ ជាច្រើនទៀត ក្នុងឈុតសំលៀកបំពាក់ ស្អាតៗ ទាក់ភ្នែកណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ក្នុងឱកាសដ៏សប្បាយរីករាយនោះ គេសង្កេតរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត ខណៈលោក ព្រាប សុវត្ថ និងភរិយា យកផ្កាទៅជូនកូនប្រុសដែលកំពុងឡើងច្រៀងក្នុងកម្មវិធីមង្គលការនេះ មើលទៅពិតជាកក់ក្តីណាស់ សូម្បីតែព្រាប សុវត្ថិ ក៏បានបង្ហោះវីដេអូមួយនេះ ហើយនិយាយថា “ស្រលាញ់កូនប្រុសណាស់”។

មើលចប់ភ្លាម សូម្បីតែ ហ្វេនៗ ក៏រំភើបតាមដែរ ដល់ថ្នាក់ ចូល comment ថា ៖ ប៉ាម៉ាក់ល្អជីវិតកូនក៏មានក្ដីសុខ, កូនបី នៅសង្ហាទៀតបង, ខ្ញុំស្រលាញ់បង ព្រាប សុវត្ថិ ណាស់ ផ្ដល់តំលៃអោយប្រពន្ធ និងកូន ណាស់, គួរអោយស្រឡាញ់ណាស់បង, គ្រួសាររុងរឿង រីករាយ, ប្រពន្ធបងព្រាបសុវតិ្ថ ជាស្ត្រី ដែលពោរពេញទៅដោយ សេចក្ដីសុខ និងសុភមង្គល, រួសរាយដូចប៉ាគាត់ណាស់, គ្រួសាររីករាយ, មានសេចក្តីសុខណាស់អាយដល។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

Related posts

Leave a Comment