ស្ងាត់ៗកញ្ញា ពេជ្រ សូលីកា នាំគូដណ្តឹងទៅលំហែកាយនៅ​ឯខេត្ត សៀមរាប យ៉ាងមានសុភង្គលឈប់ខ្វល់រឿងរ៉ាវជាច្រើនកន្លងមក

សៀមរាប៖ ប្រិយមិត្តជាច្រើនពិតជាជ្រាបរួចមកហើយកាលពីពេលថ្មីៗនេះ មហាជនជាច្រើនបានមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះពិធីភ្ជាប់ពាក្យរបស់កញ្ញា ពេជ្រ សូលីកា ជាមួយគូស្នេហ៍ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះផងដែរ ដែលបានរៀបចំយ៉ាងអធិអធ័ន ក្រោមការដឹងឭបីបងប្អូនសាច់ញាតិ ចាស់ទុំសងខាង និងមានការចូលរួមពីមិត្តភក្តិក្នុងនិងក្រៅសិល្បៈក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។ ដោយឡែកក្រោយពីកម្មវិធីដ៏មានជ័យមង្គលនេះមក ត្រូវបានបញ្ចប់ទៅយ៉ារលូត ហើយក៏ស្រាប់តែមានរឿងរ៉ាវទំនាស់មួយបានកើតឡើង

ដែលជាការចេញមុខហែកហូរពីសំណាក់អតីតមិត្តភក្តិជិតស្និទ្ធរបស់ខ្លួន បានធ្វើឲ្យមានការផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ហើយជុំវិញករណីនេះដែរ ម្ចាស់សាមីខ្លួនកញ្ញា ពេជ្រ សូលីកា ក៏បានចេញមុខធ្វើការបកស្រាយទៅកាន់មហាជតាមរយៈអង្គភាពសារព័ត៌មាន TVFB ផងដែរ។ យ៉ាងណាមិញយើងក្រឡេកមកមើលពីជីវិតរស់នៅរបស់កញ្ញា ពេជ្រ សូលីកា និងគូដណ្តឹងខ្លួនវិញ បន្ទាប់ពីបានភ្ជាប់ពាក្យរួច អ្នកទាំងពីរបានបង្កើតនូវភាពផ្អែមល្ហែមជាច្រើនរួមគ្នា ដែលធ្វើឲ្យអ្នកមហាជនជាច្រើន និងជាពិសេសគឺហ្វេនអ្នកគាំទ្ររបស់ខ្លួន មានការចាប់អារម្មណ៍

និងលួចច្រណែនជាខ្លាំងជាមួយនឹងភាពល្អូកល្អឺនរបស់អ្នកទាំងពីរ។ យ៉ាងណាមិញកាលពីប៉ុន្មានថ្ងៃមកនេះកញ្ញា ពេជ្រ សូលីកា រួមជាមួយគូដណ្តឹង បានដឹងដៃគ្នាធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីអច្ឆរិយៈខេត្តសៀមរាប ដែលបានផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលមួយនេះយ៉ាងច្រើន ដោយមានការរៀបចំកន្លែងសម្រាកលំហែកាយនៅក្បែរតំបន់ប្រាសាទនានាផងដែរ។​ តោះកុំឲ្យអាកខានយូរ សូមប្រិយមិត្តរីករាយទស្សនានូវទិដ្ឋភាពទាំងនេះដូចតទៅ៕

Related posts

Leave a Comment