ភ្នំពេញ ៖ មួយរយៈពេលថ្មីៗកន្លងមកនេះ មានករណីជនសុីវិលបានធ្វើសុីប្រជាពលរដ្ឋមួយចំនួននៅផ្លូវម្តុំបឹងកក់ ដែលធ្វើឲ្យមជ្ឈដ្ឋានមហាជនជាច្រើនដែលធ្វើដំណើរកាត់តាមផ្លូវនោះមានក្តីបារម្ភជាខ្លាំង និងបានស្នេីរដល់មន្រ្តីពាក់ព័ន្ធ ក៏ដូចជាឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត មេត្តាស៊េីបអង្កេត និងចុះបង្ក្រាបចំពោះករណីខាងលើនេះផងដែរនោះ។ទន្ទឹមនឹងករណីខាងលើនេះដែរ ក៏ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បានធ្វើការបកស្រាយឲ្យដឹងថា៖«សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ថាមានករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្ករបញ្ហាទាំងនេះទៀតឡេីយម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ថ្នាក់ដឹកនាំ
មិនដែលទៅធ្វេីសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វេីការសហការណ៍ជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដេីម្បីចាត់វិធានការណ៍មិនអោយមានករណីនេះកេីតឡេីងទៀតឡេីយ”។យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែមានករណីជនស៊ីវិលពីរនាក់ជិះម៉ូតូដេញចាប់ស្ទាក់ ប្រជាពលរដ្ឋតាមផ្លូវ ប៉ះចំប៉ូលិស ស្លៀកសុីវិល
ចប់ម៉ោងការងារត្រលប់ទៅផ្ទះវិញ ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បែរជាជនសុីវិលទាំងពីររូបនេះ មិនមានកាតត្រឹមត្រូវនោះទេ ក៏ត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំ ក្រោយពីមានការភ្ញាក់ផ្អើលពីអ្នកសារព័ត៌មានជាច្រើននោះ។ចំពោះហេតុការណ៍ដ៏មានការភ្ញាក់ផ្អើលខាងលើនេះ បានកេីតឡេីងស្ថិតនៅលេីផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលារៀនជម្ពូវ័ន្ត នេះបេីយោងតាមប្រភពព័ត៌មានពី TNB TV News Brand ដែលបានធ្វើការចុះផ្សាយកាលពីម្សិលមិញនេះ។ ដេីម្បីជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវទិដ្ឋភាពក្នុងឃ្លីបវីដេអូនេះដូចតទៅ។ប្រភព៖ហ្វេសប៊ុក