មើលទៅសប្បាយកប់ហ្មង! អីយ៉ា តន់ ចន្ទសីម៉ា, ខេម និង ខេមរៈ សិរីមន្ត ដាក់ប៉ុន្មានបទនេះ កក្រើកពេញរោងការ ប្អូនស្រី របស់ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពិសេសច្រៀងបទកំពុងល្បីខ្លាំងទៀត មានដូចជា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ គេឃើញពិធីមង្គលការមួយ បានរៀបចំតុបតែង រោងពិធី មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង រហូតមានការលើកសរសើរជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងមង្គលការនេះ កូនកំលោះ ត្រូវបានគេស្គាល់ឈ្មោះថា ស៊ាង វ៉ាន់ដេត និងកូនក្រមុំ មាន ឈ្មោះ ឈឺន ស្រីដែន។ មួយវិញទៀត កូនក្រមុំ ក៏ត្រូវជាប្អូនស្រីពៅ របស់ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះទេ គ្រប់គ្នា ក៏មានការចាប់អារម្មណ៍ផងដែរ គឺនៅមុខរោងពិធីមង្គលការនេះ លែងសុទ្ធតែតាំងរថយន្តទំនើបៗ ថ្លៃៗ ជាច្រើនគ្រឿង មើលទៅពិតជាអធិកអធម ខ្លាំងណាស់ មិនសរសើរពិតជាមិនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ នៅកម្មវិធីពេលល្ងាច នៃមង្គលការនេះ គេឃើញសុទ្ធតារាល្បីៗជាច្រើនដួង ក៏មានវត្តមានផងដែរ មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងភរិយា, ប៉ែន ចំរុង, តន់ ចន្ទសីម៉ា, យឹម តាស្រង់, ខេម, ខេមរៈ សិរីមន្ត, កូនប្រុស ព្រាប សុវត្ថិ, វង្ស ថាណាន់, ចន ចាន់លក្ខិណា, ហេង ឡុង រួមទំាងបងប្អូន ត្រកួល ឡេង និងតារាជាច្រើនទៀត ក្នុងឈុតសំលៀកបំពាក់ ស្អាតៗ ទាក់ភ្នែកណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែពិសេស តារាចម្រៀង តន់ ចន្ទសីម៉ា, ខេម និង ខេមរៈ សិរីមន្ត បានឡើងបកស្រាយបទចម្រៀងសុទ្ធតែពេញនិយម មើលទៅភ្ញៀវកិត្តិយស ក្នុងពិធីនេះពិតជាសប្បាយរីករាយខ្លាំងណាស់ ក្នុងនោះ មានបទ “ឡានសារ៉ែន, ស្រឡាញ់មុខតែមិនស្រឡាញ់មាឌ, សុំមួយពេលមក, អយស្ទ័រ និង ពឺតៗ” ដែលកំពុងល្បីខ្លាំង ថែមទៀត។

តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនា ចាប់ពីនាទី ទី 8:00 តទៅ ទំាងអស់គ្នា ៖

Related posts

Leave a Comment