ទស្សនិកជនមួយចំនួនធំ ពិតជាមិនទាន់ភ្លេចទេមើលទៅ កញ្ញា លៀង ចាន់ឡា នោះ ដែលជាអតីតបេក្ខនារី ធ្លាប់បាន ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia កាលពីខែកក្កដា ឆ្នាំ ២០១៩។
កាលនោះ អ្នកខេត្តកំពង់ឆ្នាំងរូបនេះ បានលើកយកបទ “កាត់ចិត្តបែបណា” មកធ្វើការប្រកួត។ ពេលនោះ បើទោះ ចាន់ឡា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីម្នាក់នេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ពុកម៉ែ បងប្អូន ដដែល តាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធី តូចធំជាហូរហែ។
ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជាហ្វេនៗ របស់ ចាន់ឡា មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក អុឹម ជីវ៉ា ប្រាប់ថា ៖
“ហ៊ឺ..អាណិតណាស់ អតីតបេក្ខនារី X Factor កញ្ញា លៀង ចាន់ឡា ហូរទឹកភ្នែក លើកដៃសុំអោយបងប្អូន ហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ពេលនេះ លៀង ចាន់ឡា និយាយថា នាងដាច់បាយហើយ គ្មានលុយបង់បន្ទប់ជួលទេ ហើយម៉ូតូត្រូវលក់អស់ទៀត ដោយសារ ព្យាបាលជំងឺធ្ងន់ របស់ម្តាយ ! បើបងប្អូនមានហាងច្រៀងអី ហៅនាងទៅច្រៀងផង !”។
លៀង ចាន់ឡា ក៏បានចូល comment ក្នុងផុសនេះ ហើយបញ្ជាក់បន្ថែមថា “សូមអភ័យទោសផងចា៎ នាងខ្ញុំ លៀង ចាន់ឡា ខ្ញុំសុំទោសដែលបានបង្ហាញឲ្យដឹង ព្រោះប្អូនគ្រាន់ចង់បានការងារធ្វើ មានលុយជួយម៉ែ ពេលនេះ នាងខ្ញុំពិតជាគ្មាន សឹងតែបាយហូប សង្ឃឹមបងប្អូននឹងមិនជេរ”។
ចាន់ឡា បានស៊ែរផុសនេះ ហើយបន្ថែមថា “បងប្អូនហៅច្រៀងផងចា៎ រាល់ថ្ងៃអត់មានអីក្រៅពី លក់ផ្លែឈើទេ សុំទោសផង ដែលខ្ញុំបង្ហាញឲ្យដឹង ថាមិនបញ្ចញទេ”៕