ជួយស៊ែរម្នាក់មួយផង! នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ប្រកាសចង់​ជួយលោកតាដែល​ជិះ​កង់ពី​កំពង់​ចាម​ ទៅ​ប៉ោយប៉ែត​ បេីសិនមានឡាន​តាក់ស៊ី​ណា​ ឃេីញ​គាត់​ធ្វើ​ដំណើរ​នៅតាម​ផ្លូវ​នោះ​ មេត្តា​ជួយដឹកគាត់ផង​

កាលពី​ម្សិលមិញ​នេះ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​ប្រិយមិត្ត​ជាច្រើន​ បានមាន​ក្តី​បារម្ភ​ និង​អាណិត​អាសូរ​ជាខ្លាំង​ចំពោះ​លោកតាម្នាក់​ ដែលមាន​ប្រជាពលរដ្ឋ​បានប្រទះឃេីញ​គាត់ជិះកង់​នៅ​ចំនុច​ស្ពាន​គីហ្សូណា​ ក្នុង​គោល​បំណង​ឆ្ពោះ​ទៅ​កាន់​ប៉ោយប៉ែត​ ដែលមាន​រយះ​ចំងាយឆ្ងាយ​ខ្លាំង​ណាស់​ ស្ទើរ​តែ​មិនគួរ​អោយជឿ។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Oun Nut mini Foto​ បានមានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ខ្ញុំបានសាកសួរគាត់2-3ម៉ាត់ដែរ​ ដោយគាត់ប្រាប់ខ្ញុំថា​ គាត់ធ្វេីដំណេីរទៅប៉ោយប៉ែត​ ដោយដឹកដេីមថ្នាំ ​សម្រាប់ព្យាបាលជម្ងឺសសៃអោយគេ​ ហេីយខ្ញុំជិះតាមក្រោយគាត់ ដោយសារឡានម៉ូតូច្រេីន​ ខ្លាចគាត់ដួលដោយចៃដន្យងាយនឹងបានជួយគាត់ ​។

ចង្រៃអីព្រឹកមិញ ខ្ញុំភ្លេចលុយនៅផ្ទះ​ គ្មានលុយជាប់ខ្លួនសូម្បីមួយរយរៀល​។ រឿងបែបនេះខ្ញុំជួបច្រេីនរាប់មិនអស់នៅពេលខ្ញុំទៅថតរូបម្តងៗ​ ហេតុផលនេះហេីយទេីបខ្ញុំចង់លក់រូបយកលុយចំនេញបានជូនចាស់ៗ​ ក្មេងៗក្រីក្រ»។ ម្ចាស់​គណនី​រូប​នេះ​ ក៏បាន​បន្តទៀត​ថា​៖

– លោកតាអញ្ចេីញទៅណាវិញ? + ​ទៅប៉ោយប៉ែត -​ បាទ? ​ដល់ណាតា? +​​ ប៉ោយប៉ែត ឡានគេអត់ដាក់​ មានតែតាមដំណេីរទៅចៅ​(លេីស្ពានគីហ្សូណា)។

យ៉ាង​ណា​មិញ​ ក្រោយ​ពី​បានឃេីញ​នូវ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​អាណិត​បែបនេះ​ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ So NaDa បាន​មានការ​លើក​ឡើង​ថា​៖«ឡានតាក់ស៊ី នៅតាមផ្លូវបើឃើញគាត់ជួយទទួលគាត់ឲ្យជិះផងថ្លៃចំណាយចាំគិតពីខ្ញុំ ហើយជួយទិញបាយឲ្យគាត់ពិសារផង លេខទូរស័ព្ទទំនាក់ទំនងពេលមកដល់ក្រុងប៉ោយប៉ែត 069478027 061977782 ជួយផ្សព្វផ្សាយផងបង ឲ្យគ្រប់គ្នាឃើញផង»។

Related posts

Leave a Comment