ពិតជាមិននឹកស្មានថាអ្នកនាង កែវ ច័ន្ទនិមល ស្និទ្ធិស្នាលជាមួយនិងអ្នកម៉ាក់ ឪក សុគន្ធកញ្ញា​ខ្លាំងរហូតដល់និយាយពាក្យនេះសោះ

ភ្នំពេញ៖ ទោះបីជាមានពិធីការិនីជាច្រើនបានប្រឡូកក្នុងវិស័យសិល្បៈជាច្រើនសន្លឹកសន្ធាប់ក៏ដោយ ក៏ប្រជាប្រិយភាពរបស់អ្នកនាង កែវ ច័ន្ទនិមល នៅតែខ្លាំងដដែល ស្ថិតក្នុងពិធីការិនី លំដាប់ម្នាក់ផងដែរ នាពេលបច្ចុប្បន្ន។ ជាក់ស្តែងអ្នកនាង កែវ ច័ន្ទនិមលក៏ជាតារាម្នាក់ ដែលមានភាពរួសរាយខ្លាំង ជាមួយនឹងមិត្តភក្តិសិល្បៈ ដែលមានប្រាស្រ័យទាក់ទងយ៉ាងល្អ។ ហើយជាពិសេសអ្នកនាង កែវ ច័ន្ទនិមល ក៏មានភាពស្និទ្ធស្នាលជាមួយនិងកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា មិនធម្មតាដែរតាំងពីរពួកគាត់ បានធ្វើការងារជាមួយគ្នានៅក្នុងប៉ុស្តិ៍ទូរទស្សន៍ ហើយក្នុងនោះដែលពួកគាត់ ក៏ឧស្សាហ៍បានជួបមុខគ្នាច្រើនដងដែរ នៅក្នុងកម្មវិធីនានាជាច្រើនទៀត។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះអ្នកនាង បានបញ្ចេញអារម្មណ៍ទៅលើអ្នកនាង ឱក សុគន្ធកញ្ញា ដែលអ្នកនាង មិនដែលធ្លាប់បានបរិយាពីមុន ដោយសរសេរថា៖

ផ្តើមពីមនុស្សដែលមិនស្គាល់គ្នា ដឹងត្រឹមថាគាត់ជាអ្នកចម្រៀងសម្លេងពិរោះម្នាក់ ក្រោយមកក៏មានឱកាសរួមការងារជាមួយគ្នា!ទំនាក់ទំនងរាប់អានរហូតដូចជាបងប្អូន កាន់តែជិតស្និតដោយសារតែមិនធ្លាប់មានប្អូន។ Good Luck ប្អូនស្រីដ៏ពូកែររបស់បង។ Love u more than I can say។យ៉ាងណាមិញ សារនេះ បានបង្ហាញពីអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលអ្នកនាង កែវចាន់ និមល មានទៅកាន់ អ្នកនាង ឱក សុគន្ធកញ្ញា ពីមនុស្សមិនស្គាល់គ្នា ក្លាយជាបងប្អូនល្អនឹងគ្នាយ៉ាងដូច្នោះ ព្រោះជួនកាល មនុស្សជួបមុខគ្នាគ្រប់ពេលក៏ដោយ ក៏មិនប្រាកដថា ក្លាយជាមិត្តល្អ ឬបងប្អូនល្អឡើយ ទាល់តែម្នាក់នោះ មានគំនិត ចំណង់ចំណូលចិត្តដូចគ្នា៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment