ក្រោយឃើញខ្ទមដ៏កំសត ដែលក្រុមគ្រួសារមួួបានរ់សនៅ ស្រាប់តែលោក ស្រី ទ្រី ដាណា បានចាត់ឲ្យក្រុមការងារនាំយកអំណោយទៅជូន ព្រមជាមួយថវិកាចំនួន…

លោកស្រី​ ទ្រី​ ដាណា​ និង​ស្វាមី​​ បាន​មាន​ក្តី​អាណិត​អាសូរ​ជាខ្លាំង​ចំពោះ​ក្រុម​គ្រួសារ​មួយ​ បន្ទាប់​ពី​បានឃេីញ​នូវ​ទិដ្ឋភាពរស់នៅ​តាម​រយៈវីដេអូ​ឃ្លីប​ ក៏បានចាត់អោយ​ក្រុម​ការងារ​នាំយក​ គ្រឿង​ឧបភោគ​បរិភោគ​​ ព្រមជាមួយ​ថវិកា​ចំនួន​ ២លានរៀល​ ទៅជូនដល់ពួកគាត់ដល់​គេហដ្ឋាន​តែម្តង​ ដោយមិនបាន​បង្អង់​យូរ​នោះឡេីយ។ ក្នុង​នោះដែរ​ លោក​ស្រី​ ទ្រី​ ដាណា​ បាន​មាន​ការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ឱខ្ទមដ៏កម្សត់ អាណិតក្មេងៗណាស់ ថ្ងៃនេះឱ្យក្រុមការងារទៅមើល យកអំណោយទៅប្រគល់ គ្រាន់ឃើញវីដេអូ សឹងស្រក់ទឹកភ្នែក។ តើគាត់រស់នៅម្ដេចទៅ ចុះក្មេងៗដែលនៅលើខ្ទមរាល់ថ្ងៃ មិនបានចេញទៅណា មានអារម្មណ៍យ៉ាងម៉េច ហេតុអីជីវិតខុសពីក្មេងដទៃខ្លាំងម្ល៉េះ, ខ្ញុំនឹងទៅជួបម្ដងទៀត ផ្តល់កម្លាំងចិត្ត និងមើលជាក់ស្ដែងថាអាចជួយអីបានថែមពីលើនេះ ព្រោះចង់ឱ្យក្មេងទាំង២បានរៀនសូត្រ ដើម្បីកុំឱ្យពិបាកទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លឺថាគាត់មិនមែនបងប្អូនបង្កើតទេ ព្រោះម្ដាយឪពុក ពោះម៉ាយ និងមេម៉ាយ មានកូនម្នាក់មួយ តែពួកគេមកជួបគ្នា កម្សត់កម្រជាមួយគ្នា។ ថ្ងៃនេះ ក្រុមការងារខ្ញុំទៅដល់សួរគាត់ មិនទាន់បានបាយ ម៉ោងជិត12ទៅហើយ។ គាត់ថាបានហូបនំខ្លះ ឯឪពុកម្ដាយចេញទៅរកត្រីអស់។​ ​ព្រឹក​មិញ ជូនមី ត្រីខ ទឹកដោះគោ សម្ភារៈប្រើប្រាស់ មុង ភួយ កន្ទេល ខ្នើយ និងនំចំណី ទុកគាត់ញាំ និងប្រើប្រាស់សិន ហើយក៏បានផ្ញើថវិកានឹងអ្នកជិតខាង ២លានរៀល ទិញតង់ ឬស័ង្កសី ប្រក់ជ្រកភ្លៀងបណ្ដោះអាសន្ន»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment