អបអរសាទរ! ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»

រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដល់ឧកញ៉ា ឡេង ណាវ៉ាត្រា (ឡេង ភត្រា) អគ្គនាយកក្រុមហ៊ុនឡេង ណាវ៉ាត្រា គ្រុប ជា «អ្នកឧកញ៉ា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមព្រះរាជក្រឹត្យដែលបង្ហាញដោយលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរសធម៌នានាយ៉ាងច្រើន ក៏ដូចជាការចូលរួមឧបត្ថមកាកបាទក្រហម មូលនិធិគន្ធបុប្ផា ការសាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ និងបានចូលរួមជួយឧបត្ថម្ភយុទ្ធនាការទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ចំនួន១លានដុល្លារ ដែលអតីតកាលរបស់អ្នកឧកញ៉ាគឺជាពលករនៅប្រទេសកូរ៉េខាងត្បូង រហូតវិវត្តន៍ខ្លួនយ៉ាងជោគជ័យនាពេលបច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះលោក ហេង ឡុង ក៏បានថ្លែងនូវសារអបអរសាទរជូនចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយខ្លឹមសារថា៖ «អរគុណសន្តិភាព អបអរសាទរចំពោះប្អូនឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា “អ្នកឧកញ៉ា” វិវឌ្ឍខ្លួនពីអតីតពលករក្លាយជាសេដ្ឋីអចលនទ្រព្យវ័យក្មេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនដែលមិនទាន់ជោគជ័យសូមកុំអស់សង្ឃឹមតស៊ូគង់បានសម្រេច! បងសូមជូនពរប្អូន និងក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ និងកាន់តែរីកចម្រើននៅក្នុងអាជីវកម្មក្រោមដំបូល “សន្តិភាព” ដើម្បីបន្តជួយសង្គមជាតិយើង» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment