សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០០និង០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី ឃាតកម្មបាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ។
រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវឈានដល់កំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋានគរបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក លិ សុផា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
នៅវេលាម៉ោង ១៧ និង៤៦នាទី កម្លាំងសមត្ថកិច្ចយើងបានប្រទះឃើញជនសង្ស័យនៅចំណុចមាត់អូរជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចំការស្វាយចន្ទី ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយសមត្ថកិច្ចយើងបានឲ្យជនសង្ស័យប្រគល់ខ្លួនតាមសម្រួល ប៉ុន្តែខណៈពេលនោះជនសង្ស័យរឹងរូសមិនព្រមប្រគល់ខ្លួន និងបានបាញ់មកលើសមត្ថកិច្ចយើង ភ្លាមនោះសមត្ថកិច្ចយើងបានប្រើសិទ្ធិការពារខ្លួនដោយបាញ់តបតគ្នាទៅវិញទៅមកបណ្តាលឲ្យជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។
និយាយដល់រឿងនេះភ្លាម ស្រាប់តែធ្វើឲ្យ លោកស្រី ទ្រី ដាណា ទំលាយរឿងមួយប្រាប់ ដោយនិយាយទំាងអារម្មណ៍ព្រឺសម្បុរខ្ញាកៗ ប្រាប់ថា “មិនដឹងម៉េចទេបងប្អូនអើយ ខ្ញុំនិយាយចាប់ផ្តើមព្រឺសម្បុរទៀតហើយនៀក ខ្ញុំទើបឃើញព័ត៌មាន ដែលឃាតករសម្លាប់មនុស្សហ្នឹង គាត់រត់ទៅ នៅក្នុងព្រៃហ្នឹង ភូមិហ្នឹងហ្មង ស្រុកសំបូរ, បងប្អូនអើយខ្ញុំព្រឺសម្បុរខ្ញាកៗ…”។
ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖