ហ្វេនៗ ក៏ដូចជាទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង សុឹម សូលិកា នោះ ដែលជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលគ្រប់គ្នា មិនដែលមើលរំលង ឡើយ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។
ក្រៅពីវិស័យសិល្បះ បើងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញ ក៏មិនធម្មតាឡើយ ដោយ តារាស្រីរូបនេះ កំពុងសាងសុភមង្គល យ៉ាងកក់ក្តៅជាមួយ ក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសុខ ខ្លាំងណាស់។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ អ្នកនាង សុឹម សូលិកា បានបង្ហោះរូបភាពមួយសន្លឹក ហើយភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយ ថា៖
“ឱណា….បងព្រះថោង បងតោងអោយជាប់ ជាមិត្ត ជាបងប្រុស ជាឧត្តមស្វាមី ហើយក៏ជាបាវសាក់ សម្រាប់ខ្ញុំបញ្ចេញកំហឹងម្ដងៗដែរ ពេលខ្លះគាត់គឺជាគ្រូពេទ្យ ជាអ្នកបំរើដ៏ស្មោះត្រង់ របស់ខ្ញុំ ជាពិសេសគឺយល់ចិត្តប្រពន្ធណាស់ (មិនមែនខ្លាចប្រពន្ធដូចខ្លាទេណា គឺគោរពសិទ្ធិប្រពន្ធ សូមបញ្ចាក់) ។
អ្វីដែលប្រពន្ធធ្លាប់និយាយប្រាប់ តាំងពីមុនរៀបការ រហូតមកដល់ពេលនេះ គឺគាត់មិនដែលធ្វើខុសអ្វី ដែលប្រពន្ធត្រូវការ ចង់បាននោះទេ គាត់បានបំពេញបំណងប្រពន្ធគ្រប់យ៉ាង ព្រោះគាត់ដឹងចិត្ត ដឹងពីគុណវិបត្តិប្រពន្ធយ៉ាងច្បាស់លាស់ថា ប្រពន្ធចិត្តដាច់ រឹងរូសមិនងាយផ្សះផ្សា មិនចូលចិត្តមានគេ ត្រួតត្រា បង្គាប់ បញ្ជា មិនទទួលយកភាពស៊ាំរំខាន អត់របៀប ។ល៕”៕