នៅទីបំផុត កម្មវិធី សំនៀងពេជ្រ NNP បានមកដល់ វគ្គផ្ដាច់ព្រ័ត្រ ហើយ កាលពីយប់មិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១។ ក្នុងនោះ មិនត្រឹមតែបេក្ខជន និងបេក្ខនារី ដែលចូលមកប្រឡងទេ សូម្បីតែ ទស្សនិកជន ក៏បានបង្ហាញអារម្មណ៍ រំភើប សប្បាយរីករាយ ក៏ដូចជារន្ធត់ចិត្តជាមួយ នឹងបេក្ខជនក្នុងវគ្គប្រកាសលទ្ធផលនេះដែរ។
រឹតតែពិសេសបំផុតនោះ កម្មវិធីបានស្វែងរកឃើញ ម្ចាស់ពាន ហើយ គឺបានទៅលើ បេក្ខជន ឈ្មោះ សិលា ដារ៉ូ មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ ថែមទំាងមានរូបសង្ហាទៀត មិនសរសើរ ពិតជាមិនបានមែន។
លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ជូននៅក្នុងហ្វេសប៊ុកផេកផ្លូវការមួយរបស់លោកស្រី ថា ៖
“ចូលរួមអបអរសាទរម្ចាស់ពាន សំនៀងពេជ្រ NNP សិលា ដារ៉ូ ដែលឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ រហូតទទួលជោគជ័យថ្ងៃនេះ ដោយទទួលប្រាក់រង្វាន់ ៤០លានរៀល បងក៏សូមអបអរប្អូន ភេក ស៊ីណាត ទទួលបានលេខ២ ប្រាក់រង្វាន់ ២០លានរៀល និងប្អូនស្រី អាន សុខកាន់ ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រាក់រង្វាន់ ១០លានរៀល។
ចំណែកប្អូន៣នាក់ទៀត ទោះមិនទទួលចំណាត់ថ្នាក់ តែឃើញថាប្អូនមានសមត្ថភាព និងខិតខំប្រឹងប្រែង ជូនពាន សស្អាត បង្ហាញពីទឹកចិត្តបរិសុទ្ធម្នាក់មួយ និងថវិកាលើកទឹកចិត្តម្នាក់ ៨លានរៀលផងដែរ។ អរគុណគណៈកម្មការទាំង៣រូប ដែលវាយតម្លៃយ៉ាងល្អិតល្អន់ និងមានតម្លាភាព រហូតរកឃើញម្ចាស់ពាន”៕