តោះទស្សនាទិដ្ឋភាពទូរទៅ​ ថ្ងៃមង្គលការ តារាសម្តែងជើងចាស់លោក ជា សំណាង ជាមួយតារាម៉ូឌែល មើលទៅពិតជាសាកសមគ្នាខ្លាំងណាស់(មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបរួចមកហើយថា លោក ជា សំណាង​ ដែលគាត់គឺជាតារាសម្តែងដ៏ល្បីល្បាញមួយរូប ក្នុងប្រទេសកម្ពុជាយើង ដោយលោក តែងតែចូលរួមសម្តែងក្នុងខ្សែភាពយន្តបែបសម័យ និងបុរាណជាច្រើន ព្រមទាំងបានប្រឡូកក្នុងការសម្តែងចម្រៀងកាយវិការឲ្យផលិតកម្មជាច្រើនទៀតផងដែរ។

រីឯមិ្សលមិញនេះវិញ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញលោក សាវិន ហ្វីលីព បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងបនភ្ជាប់សារខ្លីមួយឲ្យបានដឹងថា៖ “សូមចូលរួមអបអរសាទរសម្លាញ់ចាស់ ជា សំណាង ដែលសម្រេចចិត្តចូលរោងការថ្ងៃនេះជាមួយតារាម៉ូឌែលស្រករក្រោយក្នុងខេត្តកំពត។ សូមសម្លាញ់មានសុភមង្គលជារៀងរហូត។”។

ចំណែកឯនៅមុននេះបន្តិច នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Leab TR បានចូលទៅរួមពិធីមង្គលការរបស់លោក ជា សំ ណាង ហើយព្រមទាំងបានថតរូបជាមួយ មើលទៅកូនកំលោះ និងកូនក្រមុំពិតជាសមគ្នាណាស់ ទោះបីជាលោក ជា សំណាង មានវ័យ ៤៩ឆ្នាំក៏ដោយ។ ហើយម្ចាស់ហ្វេសប៊ុកនេាះ ក៏បានភ្ជាប់សារមួយដ៏ខ្លីថា៖ “Idol ដល់គូព្រេងហើយ ! តោះជូនពរគូស្វាមីភរិយាថ្មី លះបង់ភាពនៅលីវ មួយម៉ាត់ម្នាក់មក”៕

Related posts

Leave a Comment