ជ្រះថ្លាណាស់! ថ្ងៃនេះ ជាថ្ងៃសីល នាងខ្ញុំបានយកចង្ហាន់​ មកប្រគេនព្រះសង្ឃ​ និងមកធ្វើបុណ្យ បាន7វត្ត​ ដើម្បីសុំសេចក្តីសុខ​ និងជួបតែមនុស្ស…

មហាជនភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បានភ្ជាប់សារខ្លីមួយថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ លោកជំទាវ ដេត ម៉ាលីណា ក៏បានព្រលែងអណ្តើក និង ត្រី ព្រមទំាងបានកាត់សក់ពាក់កណ្តាល ព្រមទំាងបញ្ជាក់ប្រាប់ ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“3 មករា 2021 ឆ្នាំថ្មី កាត់សក់ពាក់កណ្តាល បន្ទាប់ក៏បានព្រលែងអណ្តើក និង ត្រី ដើម្បីបន់ស្រន់អោយឧបទ្រប់ចង្រៃ កម្មពារទាំងឡាយ ដែលខ្ញុំជួបកន្លងមក អោយចប់ដោយសន្តិវិធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ នេះទៀត លោកជំទាវ បានយកចង្ហាន់​ទៅប្រគេនព្រះសង្ឃ​ និង ធ្វេីបុណ្យ ៧ វត្ត។

លោកជំទាវ ដេត ម៉ាលីណា បានបញ្ជាក់បន្ថែមថា “ថ្ងៃនេះជាថ្ងៃសីល ត្រូវនឹងថ្ងៃ​ 21.01.2021 នាងខ្ញុំបានយកចង្ហាន់​ មកប្រគេនព្រះសង្ឃ​ និងមកធ្វេីបុណ្យបាន7វត្ត​ ដេីម្បីសុំសេចក្តីសុខ​ និងជួបតែមនុស្សល្អៗ នៅក្នុងជិវិត​ សូមអោយទុក្ខកង្វល់ ទាំងអស់ រលាយបាត់ ហេីយសុំអោយអស់កម្មពារ ចាប់ពីពេលនេះតទៅ”៕

Related posts

Leave a Comment