ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសទួរគីបានបញ្ជាឲ្យចាប់ខ្លួនបុគ្គលិកយោធា ៨២ នាក់ពាក់ព័ន្ធនឹងការសង្ស័យថាមានទំនាក់ទំនងទៅនឹងពួកបណ្តាញដែលចោទប្រកាន់ដោយក្រុងអង់ការ៉ាពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារនៅឆ្នាំ ២០១៦។
ក្រុងអង់ការ៉ាបានស្ដីបន្ទោសបព្វជិតមូស្លីម Fethullah Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលបានរស់នៅនិរទេសដោយខ្លួនឯងនៅរដ្ឋ Pennsylvania តាំងពីឆ្នាំ ១៩៩៩ មកពីបទធ្វើជាមេគំនិតក្នុងរដ្ឋប្រហារកាលពីខែកក្កដា ឆ្នាំ ២០១៦ ខណៈដែលលោក Gulen បានបដិសេធការចូលរួមទាំងនោះ។
ទីភ្នាក់ងារព័ត៌មាន Anadolu បាននិយាយថា ប៉ូលីសកំពុងស្វែងរកជនសង្ស័យ ៤២ នាក់ក្នុងចំណោមពួកគេនៅក្នុងប្រតិបត្តិការមួយដែលមានមូលដ្ឋាននៅខេត្តឆ្នេរភាគខាងលិច Izmir ប៉ុន្តែកំពុងត្រូវបានគេអនុវត្តន៍នៅទូទាំង ១៧ ខេត្តផ្សេងទៀត ។ វាបាននិយាយថា អាជ្ញាធរជឿថា ជនសង្ស័យត្រូវបានហៅដោយបណ្តាញសមាជិករបស់លោក Gulen ពីទូរស័ព្ទបង់ប្រាក់។
ទីភ្នាក់ងារ Anadolu បាននិយាយថា ជនសង្ស័យ ៤០ នាក់ដែលនៅសេសសល់រួមមានទាហានដែលកំពុងបំពេញកាតព្វកិច្ចសកម្មកំពុងត្រូវបានស្វែងរកនៅក្នុងប្រតិបត្តិការមួយដែលមានមូលដ្ឋាននៅខេត្ត Konya ភាគកណ្តាល ប៉ុន្តែត្រូវបានអនុវត្តនៅទូទាំងខេត្តចំនួន ២៥ ផ្សេងទៀត។
រយៈពេលជិតបីឆ្នាំបន្ទាប់ពីការបរាជ័យការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះមនុស្សជាង ៧៧,០០០ នាក់ត្រូវបានគេដាក់គុកដោយកំពុងរង់ចាំការជំនុំជម្រះ ខណៈពេលដែលមនុស្សប្រមាណ ១៥០,០០០ នាក់មកពីរដ្ឋអំណាច យោធា និងកន្លែងផ្សេងទៀតត្រូវបានគេបណ្តេញចេញ ឬត្រូវបានបញ្ឈប់ពីការងាររបស់ពួកគេក្រោមការបង្ក្រាប ខណៈដែលប្រតិបត្ដិការរីករាលដាលនៅតែត្រូវបានអនុវត្តជាទៀងទាត់។
ក្រុមសិទ្ធិមនុស្ស និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ប្រទេសទួរគីបានរិះគន់វិសាលភាពនៃការបង្ក្រាបនេះដោយនិយាយថា លោក Erdogan បានប្រើប្រាស់រដ្ឋប្រហារបរាជ័យនេះជាលេសដើម្បីកំទេចពួកប្រឆាំង៕