គ្រាន់តែឃើញក៏ដឹងតែសប្បាយដែល! អីយ៉ា ស្ងាត់ៗ អ្នកនាង ខ្ញុង និងស្វាមី នាំគ្នាទៅចាប់ត្រី យកមកអាំង មើលទៅទំនង គួរឲ្យចង់ញុំាដល់ហើយ បានច្រើនហើយ សុទ្ធតែធំៗទៀត នៅឯ… (មានវីដេអូ)

ទស្សនិកជន ក៏ដូចជា ពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង នោះ ដែលជា តារាកំប្លែងដ៏ល្បីឈ្មោះម្នាក់ មកទល់ពេលនេះ ហើយក៏ជាដៃគូកំប្លែង ដ៏ស័ក្តិសមបំផុត ជាមួយ នាយ ពាក់ មី ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីកំប្លែង អ្នកនាង ខ្ញុង កំពុងទទួលជោគជ័យ ក្នុងមុខជំនួញរបស់ខ្លួន ដោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ហើយថ្មីៗនេះទៀត ខ្ញុង មានដំណឹងល្អមួយ ក្រោយទើបសម្រាលបានកូនប្រុសម្នាក់ទៀតហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកមើលជីវីតផ្ទាល់ខ្លួន របស់ អ្នកនាង ខ្ញុង វិញ ក៏មិនធម្មតាឡើយ ដោយកំពុងសាងសុភមង្គលខ្លាំងជាមួយ ស្វាមី និងកូនៗជាទីស្រឡាញ់របស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសុខ និងរីករាយណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកកាលពីពេលថ្មីៗនេះ គេឃើញ អ្នកនាង ខ្ញុង និងស្វាមី ឆ្លៀតពេលទំនេរពីការងារ បាននាំគ្នាទៅចាប់ត្រីលេងកម្សាន្ត នៅក្នុងថ្លុកត្រពាំងមួយកន្លែងកំពុងរីងទឹក នៅខេត្តកំពង់ស្ពឺ មើលទៅគ្រប់គ្នា ពិតជាសប្បាយរីករាយដល់ហើយ ពិសេសចាប់បានសុទ្ធតែត្រីធំៗថែមទៀត យកមកអាំង មើលហើយ ទំនងគួរឲ្យចង់ញុំាដល់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញភ្លាម អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើនបានចូល comment ថា ៖ ត្រីធំៗណាស់បង, សុំញុំាផង, អីយ៉ាស់លេងមែនទែនហើយ មើលទៅទំនងណាស់, អេមហ្មងប្អូន អាំងហើយ យកមកញុំាជាមួយ ទឹកត្រីបុកអំពិលខ្ចីឆ្ងាញ់ៗ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទិដ្ឋភាពទូទៅនៃការចាប់ត្រី ខាងក្រោមនេះទំាងអស់គ្នា ៖

Related posts

Leave a Comment