ភ្នំពេញ៖ ប្រិយមិត្តពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដែលមានសម្លេងផ្អែមស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាសនោះគឺអ្នកនាង សុគន្ធ និសា។ បទពិរោះៗ និងចាក់ដោតអារម្មណ៍ ជាច្រើនរបស់តារារូបនេះ គឺជាបទមនោសញ្ចេតនាដែលធ្វើឲ្យអ្នកស្តាប់ភាគច្រើន លន់អារម្មណ៍តាម ស្តាប់ច្រើនដង ក៏នៅតែពិរោះ។
ចំណែកឯម្សិលមិញនេះ នាថ្ងៃទិ១៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ តារាចម្រៀងស្រីរូបនេះបនបង្ហោះរូបភាពស្បែកជើង ដែលមានច្រើនគូ សម្រាប់ចែកជូនដោយឥតគិតថ្លៃ។
ហើយក្នុងដែលសុគន្ធ និសា ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមផងដែរថា៖ “ជម្រាបសួរ! បងប្អូនទាំងអស់គ្នា នេះជាទឹកចិត្តបន្តិចបន្តួច របស់នាងខ្ញុំ សម្រាប់បងប្អូនទាំងអស់គ្នា ដែលជាសិល្បៈការនី និងមានការខ្វះខាតប្រេីតាមតម្រូវការ ! សូមកុំប្រកែប្រកាន់! នាងខ្ញុំចែកជូនដោយឥតគិតថ្លៃ! ចឹងសម្រាប់បងប្អូនដែលចង់បានសូមទំនាក់ទំនង 𝗜𝗻𝗯𝗼𝘅 : Vatana January បញ្ជាក់ : លេខទំហំជេីង(𝗦𝗶𝘇𝗲) : 36″។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម៕