ស្រណោះណាស់! ស ពលោកវេជ្ជបណ្ឌិត បាត ចាកុប នឹងមកដល់ស្អែកនេះ ឯភរិយាមិនអាចសូម្បីមើលមុខស្វាមីជាចុងក្រោយ

នៅថ្ងៃទី ១៩ មករា ២០២១ នេះ ទំព័រហ្វេសប៊ុកផេក អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព បានបញ្ជាក់លម្អិតពីបច្ចុប្បន្នភាព នៃការបញ្ជូនស ពលោកវេជ្ជបណ្ឌិត បាត ចាកុប ពីប្រទេសថៃ មកគេហដ្ឋានវិញ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ជាមួយនឹងភាពសោកសៅបំផុតនៃការទទួលមរណភាពរបស់លោកបណ្ឌិតបាត ចាកុប ដែលជាស្ថាបនិកចម្បងនៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ។ មរណភាពរបស់លោកបណ្ឌិត គឺជាបាត់បង់បុរសដ៏អស្ចារ្យម្នាក់ដែលបានចូលរួមចំណែកយ៉ាងច្រើនចំពោះកិច្ចអភិវឌ្ឍនៃប្រព័ន្ធសុខាភិបាលសាធារណៈនៅប្រទេសកម្ពុជា ។ សន្តានចិត្តមេត្តាករុណា និងក្តីស្រឡាញ់របស់លោកចំពោះប្រទេសកម្ពុជានឹងត្រូវបានចងចាំជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន ក្រុមគ្រួសារ និងសហការីរបស់លោក បាននិងកំពុងរត់ឯកសារដើម្បីបញ្ជូនស ពលោកមកប្រទេសកម្ពុជាវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយរំពឹងថានឹងមកដល់នៅថ្ងៃទី២១ ខែមករា ខាងមុខនេះ ខណៈដែលភរិយារបស់លោក លោកស្រី យ៉ាវស៊ីថាន នឹងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀតនៅពេលមកដល់ប្រទេសកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែវិធានការបង្ការការរីករាលដាលនៃកូវីដ១៩រវាងប្រទេសទាំងពីរ ។ ដូច្នេះលោកស្រីនឹងមិនមានឱកាស សូម្បីតែមើលមុខ ឬប៉ះរាងកាយ និងមិនបានចូលរួមពិធីបុណ្យសពរបស់ស្វាមីគាត់ដោយផ្ទាល់ និងជាលើកចុងក្រោយឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា លោកបណ្ឌិត បាត ចាកុប បានទទួលមរណភាពក្នុជន្មាយុ ៥៤ឆ្នាំ នៅមន្ទីរពេទ្យក្រុងបាងកកនាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៧:00ល្ងាច ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅភ្នំពេញ ។ បន្ទាប់មក រូបលោកត្រូវបានបញ្ជូនតាមយន្តហោះទៅព្យបាលបន្តនៅមន្ទីរពេទ្យមួយនៅទីក្រុងបាងកក ។ បច្ចុប្បន្ន ក្រុមគ្រួសារ និង

សហការីរបស់លោក បាននិងកំពុងរត់ឯកសារដើម្បីបញ្ជូនសពលោកមកប្រទេសកម្ពុជាវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយរំពឹងថានឹងមកដល់នៅថ្ងៃទី២១ ខែមករា ខាងមុខនេះ ខណៈដែលភរិយារបស់លោក លោកស្រី យ៉ាវស៊ីថាន នឹងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀតនៅពេលមកដល់ប្រទេសកម្ពុជា ដោយសារតែវិធានការបង្ការការរីករាលដាល

នៃកូវីដ១៩រវាងប្រទេសទាំងពីរ ។ ដូច្នេះលោកស្រីនឹងមិនមានឱកាស សូម្បីតែមើលមុខ ឬប៉ះរាងកាយ និងមិនបានចូលរួមពិធីបុណ្យសពរបស់ស្វាមីគាត់ដោយផ្ទាល់ និងជាលើកចុងក្រោយឡើយ ។

លោកបណ្ឌិតបាត ចាកុប កើតនៅខែកុម្ភៈ ឆ្នាំ១៩៦៧ នៅទីក្រុងវីលវ៉ូដូ (Vilvoorde) ប្រទេសបែលហ្សិក (Belgium)។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តវេជ្ជសាស្រ្ត ហើយបានធ្វើការងារនៅប្រទេសកម្ពុជាលើកដំបូង នៅខែមេសា ឆ្នាំ២០០០ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាទីប្រឹក្សាផ្នែកសុខភាពសាធារណៈនៃគម្រោងជំនួយសង្គ្រោះ

(Bridging Relief Aid) ដើម្បីកិច្ចអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលថ្នាក់ស្រុកប្រកបដោយចីរភាព ។

Related posts

Leave a Comment