ក្តៅៗ! ទីបំផុត ស្ថាប័ន Miss Grand Cambodia លាតត្រដាងការពិតហើយ រឿងលិខិតអញ្ជើញម្សិលមិញ!

ក្រោយមានរឿងរ៉ាវចម្រូងចម្រាសរវាង កញ្ញា សេង រដ្ឋា និង ស្ថាប័ន Miss Grand Cambodia នៅប៉ុន្មានថ្ងៃមកនេះ ឃើញថាមហាជនផ្ទុះការវែកញែកជាច្រើន ចង់ដឹងថារឿងរ៉ាវពិតមានដើមទងបែបណាខ្លះ ទើបឈានដល់ផ្ទុះរឿងបែបនេះឡើង ធ្វើឱ្យផ្អើលអ្នកគាំទ្រពេញបណ្តាញសង្គមបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកនេះ កញ្ញា សេង រដ្ឋា បានបង្ហោះសារបញ្ជាក់រឿងហេតុមួយចំនួនរួចហើយតាមរយៈការបង្ហោះសារលើបណ្តាញសង្គម ។ រីឯស្ថាប័ន Miss Grand Cambodia ដែលមានលោក អ៊ិន សុភិន ជាអ្នកគ្រប់គ្រងកម្មវិធី ក៏បានបង្ហោះសារបង្ហើបពីបញ្ហាខ្លះៗជាមួយកញ្ញា សេង រដ្ឋា ដែមទាំងបានអញ្ជើញបវរកញ្ញារូបនេះមកចូលរួមដោះស្រាយទៀត ប៉ុន្តែហាក់មិនទាន់ច្បាស់លាស់នោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នេះ ស្ថាប័ន Miss Grand Cambodia បានបង្ហោះសារលាតត្រដាងរឿងរ៉ាវពិតក្នុងបញ្ហាដែលបានកើតឡើងជាមួយកញ្ញា សេង រដ្ឋា ។ នេះជាខ្លឹមសារទាំងស្រុងរបស់ស្ថាប័ប Miss Grand Cambodia ដែលបង្ហោះមុននេះបន្តិច ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ក្រុមហ៊ុនសូមបកស្រាយជុំវិញរឿងរ៉ាវ និង លិខិតអញ្ជើញរបស់ក្រុមហ៊ុនដែលបានផ្ញើជូន កញ្ញា សេង រដ្ឋា គឺមិនមែនបញ្ជា ឬ ស្នើសុំឱ្យគាត់លាលែងពីតំណែងនោះទេ ហើយដែលកញ្ញា សេង រដ្ឋា គាត់បានសរសេរលើបណ្តាញសង្គមថាក្រុមហ៊ុនបរិហារកេរ្តិ៍ និង បានប្រកាសជាសាធារណៈឱ្យគាត់លាលែងពីតំណែងនោះ គឺខាងក្រុមហ៊ុនសូមធ្វើការបដិសេធទាំងស្រុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកមានផេកមួយចំនួនដើម្បីចង់បានភាពល្បីល្បាញរបស់ខ្លួនបានយកឈ្មោះក្រុមហ៊ុនលេងសើចលើបណ្តាញសង្គម បំផុសបំផុលផ្សាយព័ត៌មានដែលមែនជាការពិត ឱ្យប្រជាជនខ្មែរមើលមុខគ្នាមិនចំ ចោទក្រុមហ៊ុនថាមិនមានទំនួលខុសត្រូវលើកញ្ញា សេង រដ្ឋា ដែលបានប្រឡងចប់ហើយ ហេតុអ្វីមិនទទួលបានប្រាក់រង្វាន់? ក្រុមហ៊ុនសុំសួរទៅអ្នកទាំងអស់គ្នាវិញថា នៅពេលដែលភាគីខាងក្រុមហ៊ុនធ្វើការកុងត្រាជាមួយនឹងភាគីកញ្ញា សេង រដ្ឋា តើអ្នកទាំងអស់គ្នាបាននៅទីនោះដែរឬទេ? ក្រុមហ៊ុនបានធ្វើការកុងត្រា

និង បាននិយាយផ្ទាល់ជាមួយកញ្ញា សេង រដ្ឋា រួចរាល់អស់ហើយ ទាល់តែកម្មវិធីប្រឡងនៅលើឆាកអន្តរជាតិបានបញ្ចប់ ទើបខាងក្រុមហ៊ុនប្រគល់ប្រាក់រង្វាន់ជូនកញ្ញា សេង រដ្ឋា ព្រោះនេះជាគោលការណ៍របស់ក្រុមហ៊ុន ជៀសវាងកំហុសខុសឆ្គងរបស់គាត់កើតឡើងនៅពេលណាមួយ គឺខាងក្រុមហ៊ុននឹងផ្ទេរតំណែងរបស់គាត់ជូនទៅអ្នកជាប់លេខបន្ទាប់ពីគាត់ ប្រសិនអ្នកបន្ទាប់ធ្វើខុសលក្ខខណ្ខរបស់ក្រុមហ៊ុនទៀត គឺក្រុមហ៊ុនមានសិទ្ធិដកតំណែងរបស់គាត់ទៅអ្នកបន្តបន្ទាប់ទៀត ដូច្នេះប្រាក់រង្វាន់ក៏បានទៅអ្នកបន្ទាប់ដូចគ្នា

ហើយអ្នកដែលបានក្រុមហ៊ុនដកតំណែងគឺមិនទួលបានប្រាក់រង្វាន់ឡើយ ដោយសារក្រុមហ៊ុនបានមើលឃើញកញ្ញា សេង រដ្ឋា ធ្វើខុសលក្ខខណ្ឌនៅក្នុងកុងត្រារបស់ក្រុមហ៊ុនដែលបានចែងមួយចំនួន ទើបក្រុមហ៊ុនបានចេញលិខិតអញ្ជើញគាត់មកកាន់ការិយាល័យរបស់ផលិតកម្មមហាហង្សផ្ទាល់ ដើម្បីដោះស្រាយគ្នាដោយសន្តិវិធី វែកញែករកកំហុសរបស់គាត់ និង របស់ក្រុមហ៊ុន បើគាត់បកស្រាយមកថាក្រុមហ៊ុនមានកំហុសកន្លែងណាមួយដែលគាត់មិនពេញចិត្តធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់ គឺខាងក្រុមហ៊ុននឹងធ្វើការសុំទោសជាសាធារណៈ

ប្រសិនបើក្រុមហ៊ុនបកស្រាយរាល់កំហុសរបស់កញ្ញា សេង រដ្ឋា ដែលបានធ្វើខុសនឹងលក្ខខណ្ឌ ប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនដូចគ្នា នោះកញ្ញា សេង រដ្ឋា នឹងធ្វើការសុំទោសជាសាធារណៈដូចគ្នា ក្រុមហ៊ុនបានព្យាយាមសម្របសម្រួលដោយសន្តិវិធី ប៉ុន្តែកញ្ញា សេង រដ្ឋា មិនបានផ្តល់កិត្តិយសជូនក្រុមហ៊ុនចូលខ្លួនដើម្បីដោះស្រាយនោះទេ ប្រសិនជាកញ្ញា សេង រដ្ឋា បានប្រកាសលើបណ្តាញសង្គមសម្រេចលាលែងពីតំណែង គឺខាងក្រុមហ៊ុនសុំមិនទទួលដឹងឮឡើយ ព្រោះខាងក្រុមហ៊ុនមិនទាន់បាននិយាយអ្វីទាំងអស់ជាមួយគាត់នោះទេ»៕

Related posts

Leave a Comment