តារាកំប្លែង នាយ ពាក់មី៖ លាប្រពន្ធទៅថតនៅ​ កោះរ៉ុង​3ថ្ងៃ​ ឈានជើងដើរ ទឹកភ្លែកហូរ ទៅឆ្ងាយម្នាក់ឯង បែកពីគ្រួសារ​យូរ មិនចង់ទៅទេ​ តែដើម្បីការងារ”, មានអី ស្រាប់តែ ហ្វេនៗ ចូល comment ដាក់ម្នាក់ មួយម៉ាត់ថា…

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែង លោក ចែម ចាន់ដារ៉ា ហៅ នាយ ពាក់ មី នោះ។ នាយ ពាក់មី មានប្រវត្តិកំសត់ខ្លាំងណាស់ ដែលធ្លាប់ធ្វើការងារ ជាកម្មករសំណង់ ហើយក៏មានវាសនា ទទួលបានជ័យលាភី ក្នុង ប្រឡងកំប្លែង នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៩ របស់ ស្ថានីយទូរទស្សន៍ ស៊ីធីអិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងដ៏ល្បីឈ្មោះរូបនេះ មានកូនចំនួន៣នាក់ នៅក្នុងបន្ទុក ស្រី១នាក់ និងប្រុស២នាក់។ ជាញឹកញាប់ នាយ តែងតែនាំក្រុមគ្រួសារទៅលេងស្រុកកំណើតរបស់ខ្លួននៅខេត្តស្វាយរៀង ព្រមទាំងបានបង្ហាញពីជីវិតយ៉ាងសាមញ្ញបំផុត ជាមួយមុខម្ហូបនៅខេត្តនោះផងដែរ ឃើញហើយពិតជាគួរឲ្យចង់ញុំា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ មី ធ្លាប់បានបង្ហើបប្រាប់រឿងមួយថា “ពេលចាស់ទៅ​ ចង់ទៅនៅស្រុកស្រែវិញ​ រស់ជាមួយ របស់ធម្មជាតិ ចុះបងប្អូនវិញ​ ពេលចាស់ទៅ​ ចង់នៅក្រុងឬក៏នៅស្រែ​ ?។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នាយ បានបង្ហោះរូបថត២សន្លឹក ជាមួយភរិយា អមដោយសារខ្លីមួយថា “លាប្រពន្ធទៅថតនៅ​ កោះរ៉ុង​3ថ្ងៃ​ ឈានជើងដើរ ទឹកភ្លែកហូរ ទៅឆ្ងាយម្នាក់ឯង បែកពីគ្រួសារ​យូរ មិនចង់ទៅទេ​ តែដើម្បីការងារ​”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញភ្លាម អត់ចាំយូរទេ ហ្វេនៗ ចូល comment ព្រាត ថា ៖ ពូផ្ទះលេខ២ ពូកែភរប្រពន្ធមែន, កំសត់ណាស់ យំសិន, ចាំ​មេីល​ទៅ​ដល់​កោះ​រ៉ុង​រឺត​តែ​កំសត់​ទៅ​ទៀត, អាណិតបងពាក់មី តែកុំមើលក្នុងឡាន ពេលឈប់មិនដែលពន្លត់ឡានទេ ខ្លាចស្រអែមខ្មៅស្ទើរ ស្អុះស្អាប់ ហាហាហា, មិន​ដឹង​ថា​ យំ​ឬ​លួច​សេីច​ទេ​, លើក​ដៃ​សំពះ​សុំ​លុយ​ប្រពន្ធ​20$​ ទុក​អោយ​ធីប​ស្រី​ តែ​ប្រពន្ធ​ដឹង​ចរឹត​ប្តី​ តែមួយរៀល​មិន​អោយ​ផង, ពេល​ចេញ​ផុត​ពី​ផ្ទះ​មិន​ដឹងថា​សប្បាយចិត្ត​ប៉ុណ្ណា​។

ព្រមទំាងនៅមាន comment ជាង១ពាន់ទៀត សុទ្ធតែឌឺលេងសើច ដាក់ ពាក់មី ៕

Related posts

Leave a Comment