ស្ត្រីម្នាក់និយាយថា “បងដឹកដៃអូនចូលរោងការយឺតបន្តិច តែមានក្ដីសុខធំៗ ដែលបងបំពេញបំណងអូន ដែលមនុស្សស្រីគ្រប់រូបចង់បាន, មានកូនមុនការ មិនសំខាន់ អ្វីសំខាន់…”

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីឃើញម្ចាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបភាពថ្ងៃមង្គលការរបស់ខ្លួន ព្រមទាំងបានភ្ជាប់សារខ្លីមួយចំនួន តែមានន័យ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖

“បងដឹកដៃអូនចូលរោងការយឺតបន្តិច តែមានក្ដីសុខធំៗ ដែលបងបំពេញបំណងអូន ដែលមនុស្សស្រីគ្រប់រូបចង់បាន អរគុណដែលបំពេញមុខមាត់គ្រួសារអូន ចងចាំណា មានកូនមុនការ មិនសំខាន់ អ្វីសំខាន់ ខំដឹកដៃគ្នារកសុីយកលុយមករៀបការ ដេីម្បីជ័យមង្គលកូន ហេីយនេះជាអ្វីដែលអ្នកនិយាយពីក្រោយយេីងចាញ់យេីង ស៊ូៗណានប់ៗ អរគុណម៉ាក់ប៉ាទាំងសងខាង Mrr da Rith”៕

Related posts

Leave a Comment