ទស្សនាទិដ្ឋភាពទូទៅ ក្នុងថ្ងៃមង្គលការ ស៊ឹម សូលិកា នៅព្រឹកនេះ ដោយមានការចូលរួមពីសំណាក់បុគ្គលល្បីៗ ថែមទៀតផង

នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ស៊ឹម សូលិកា និងលោក អេង រិទ្ធី បានដឹកដៃគ្នា ចូលរោងការ តាមប្រពៃណីខ្មែរហើយ ប្រកបដោយទឹកមុខញញឹម ស្រស់ស្រាយយ៉ាងខ្លាំង ក្នុងថ្ងៃពិសេសរបស់ខ្លួន។ ក្នុងនោះគេក៏បានឃើញវត្តមានបុគ្គលល្បីៗក៏បានមកចូលរួមក្នុងពិធីមង្គលការនេះផងដែរ ព្រមជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាតគ្រប់ៗគ្នា។

ហើយអ្វីដែលរឹតតែពិសេសថែមទៀតនោះ គេក៏បានឃើញវត្តមានដ៏ខ្ពង់ខ្ពស់ ដោយមានការអញ្ចើញចូលរួម ពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើត សម្ដេចតេជោ ហ៊ុន សែន ផងដែរ លោកជំទាវ ក៏បានបង្ហោះសារជូនពរមួយថា “ថ្ងៃនេះពីររោងហើយខ្ញុំយប់ចេញដំណើរទៀត សូមជូនពរដល់ក្មួយទាំងពីរ ក្នុងជីវិតអាពាហ៍ពិពាហ៍នេះ សុំបានដល់ចាស់ព្រឹទ្ធចាស់ព្រេង ៕ 9.9.2019″៕

Related posts

Leave a Comment