រំជួលចិត្ត! ខួប ៥ ឆ្នាំនៃការស្លា ប់របស់ Por ភរិយាលោកបង្ហោះសារទាំងទឹកភ្នែកថា

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ គឺជាថ្ងៃគម្រប់ខួប ៥ ឆ្នំា នៃការបាត់បង់ជីវិតរបស់តារាសម្ដែងប្រុសថៃដ៏ល្បីឈ្មោះម្នាក់ គឺលោក Por ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៦។ដោយឡែក នៅក្នុងថ្ងៃខួបនៃការស្លា ប់របស់ Por ភរិយារបស់លោកបានរៀបចំពិធីបុណ្យគម្រប់ខួប ៥ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការតុបតែងផ្កាផ្ញី យ៉ាស្រស់ស្អាត និងបានបង្ហោះរូបភាពនៃកម្មវិធីបុណ្យនោះចូលទៅក្នុង IG អមជាមួយនឹងសារយ៉ាងកម្សត់មួយ។ក្នុងអត្ថន័យសារនោះ ភរិយា Por បានសរសេររៀបរាប់ថា «៥ ឆ្នាំបានកន្លងផុតបាត់ទៅហើយ ហើយមិនថាប៉ុន្មានឆ្នាំទៅមុខទៀត អ្វីៗគ្រប់យ៉ាងនៅតែដដែល ស្រឡាញ់បងរហូត បងមិនបាច់បារម្ភទេ ពេលនេះកូនស្រីរបស់យើងកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយមិនត្រឹមប៉ុណ្ណោះ នាងថែមទាំងជាក្មេងស្រីដ៏រឹងមាំទៀតផង»។យ៉ាងណាមិញ ថ្វីត្បិតតែ Por បានចាកចេញទៅគ្មានថ្ងៃនឹងវិលត្រឡប់ក៏ដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្ដែគ្មានវិនាទីណាដែលប្រពន្ធ និងកូនរបស់លោកបំភ្លេចរូបលោកបានឡើយ។ សូម្បីតែមហាជនក៏នៅតែនឹករឭកលោកខ្លាំងផងដែរ ព្រោះក្រោយពីប្រពន្ធលោកបង្ហោះរូបភាពនៃការធ្វើបុណ្យគម្រប់ខួបនោះរួចមក គេកត់សម្គាល់ឃើញថាអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិយោបល់ សម្ដែងការនឹករឭកដល់រូបលោក ហើយថែមទាំងបានកោតសរសើរចំពោះភក្ដីភាពរបស់ Bo ដែលនាងមានចំពោះស្វាមីទៀតផង៕ប្រភព៖ pop

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment