លឿនពេកហើយទទួលយកមិនបានទេ ទើបរៀបការបានជិតមួយឆ្នាំ និងបង្កើតបានកូនតូចមួយទៀត តែបែរជាស្វាមីត្រូវទទួលមរណភាព ដោយសារតែ

កាលពីវេលាម៉ោង ១រំលងអាធ្រាត ឆ្លងចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍ គ្រោះ ថ្នាក់ ចរា ចរណ៍ មួយបានកើតឡើង ដោយរថយន្ដមួយគ្រឿង ម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-1827 បើកបរដោយបុរសម្នាក់ឈ្មោះ លឹម ឡាយអ៊ូ អាយុ៣០ឆ្នាំ បានជ្រុលចង្កូតទៅបុកនឹងរនាំងក្បាលពុះចែកផ្លូវ ស្ថិតនៅបណ្ដោយផ្លូវ សហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យគៀបជាប់ក្នុងរថយន្ដ ហើយស្លា ប់ ក្រោយពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បើយោងតាមរយៈប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖”មុនពេលកើតហេតុ មានរថយន្ត Ford Ranger ពណ៍ខ្មៅមួយគ្រឿង ពាក់ស្លាកផ្លាកលេខ 2BA-1827 បើកបរដោយបុរសម្នាក់ មានឈ្មោះ លឹម ឡាយអ៊ូ អាយុ៣០ឆ្នាំ មានទីកន្លែងកំណើត ស្ថិតនៅសង្កាត់អូស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបើកបរក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន លុះពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តរេចង្កូតបុករនាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យគៀប ជាប់ តៃកុង ឡាន ក្នុងរថយន្តតែម្តង”។ ប្រភពដដែលបានបន្តទៀតថា៖”ភ្លាមៗនោះ មានរថយន្តមន្ទីរពេទ្យឯកជន បានដឹក ជន រង គ្រោះ ទៅមន្ទីរពេទ្យភ្លាមៗ តែជា អ កុសល ជន រង គ្រោះ បានស្លា ប់ បាត់បង់ជីវិតមុនពេលទៅដល់មន្ទីរពេទ្យទៅហើយ ទើបរថយន្តមន្ទីរពេទ្យនោះ បានដឹកជនរងគ្រោះមកទីតាំងកើតហេតុវិញ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ M’jas Srey II ដែលគាត់ត្រូវជាភរិយា នៃ ស ព ជន រង គ្រោះ ខាងលើ ក៏បានបង្ហោះសារមួយឃ្លា ទាំងក្ដីឈឺចាប់ថា៖”បងដាច់ចិត្តទៅចោលអូននឹងកូនចឹង Layou Lim មិចមិននិយាយមួយអូនចឹង”។ ទន្ទឹមនឹងដំណឹងដ៏សែនក្រៀមក្រំបំផុតនេះ មហាជនជាច្រើន បានសម្ដែង នូវការសោកស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសារចូលរួមរំលែកទុក្ខ ទៅដល់ក្រុមគ្រួសារ ស ព និងសូមលើកដៃប្រណាំងបួងសួង ដល់វិញ្ញាណក្ខន្ធរបស់ ជន រង គ្រោះ ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment