នាយក្រិយ៖ ធ្វើជាឪពុកផង ជាម្ដាយផង មកធ្វើការផង មើលកូនផង តែនាយក្រិន នៅតែរឹងមាំ និងផ្ដល់ភាពកក់ក្ដៅឲ្យកូន (មានវីដេអូ)

កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញតារាកំប្លែងល្បីមួយរូប គឺ នាយ ក្រិន បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយ នៅក្នុងហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “ខ្ញុំយំខឹង ម្ដាយខ្លួនជាមនុស្ស អារម្មណ៍ជាសត្វ”។ លុះដល់ថ្ងៃទី ២៩ នាយ ក៏បានបង្ហោះសារមួយទៀត មានន័យថា៖ “ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ”។ ក្រោយពីដឹងរឿងនេះហើយ ធ្វើឲ្យមហាជនជាច្រើន ព្រមទាំងមិត្តរួមអាជីពជាច្រើន បានសម្តែងក្តីអាណិតជាខ្លាំង ហើយក៏មានអ្នកខ្លះ ក៏បានបង្ហោះសារលើកទឹកចិត្តជាច្រើនទៀតផងដែរ។

ចំណែកកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញហ្វេសប៊ុកលោក Eang Chenla បានបង្ហោះវីដេអូមួយ ដែលនាយក្រិន កំពុងតែប្រឡែងលេងជាមួយកូនខ្លួនពោរពេញដោយភាពស្និតស្នាល បើទោះគ្មានវត្តមានភរិយាខ្លួនក៏ដោយ។ Chenla បានភ្ជាប់សារដ៏សែនរំជួលចិត្តមួយថា៖ “ធ្វើជាឪពុកផង ជាម្ដាយផង មកធ្វើការផង មើលកូនផង តែនាយក្រិន នៅតែរឹងមាំផ្ដល់ភាពកក់ក្ដៅអោយកូន ជួយShare និង Like ផង បើចូលចិត្តអាណិតគាត់ …”៕

Related posts

Leave a Comment