ក្តីសុខ! អ្នកនាង ចាន់ កែវនិមល និងស្វាមី នាំកូនស្រី ញុំាអាហារជុំគ្នា យ៉ាងសាមញ្ញ តែមើលទៅមានក្តីសុខណាស់, និមល បានពោលពាក្យ បែបនេះ ថា “ទទួលការណាត់ពិសេស ពីមនុស្សដែលមិនអាចខ្វះបាន ទោះមនុស្សប្រុសម្នាក់នេះ មិន…”

ទស្សនិកជនមួយចំនួនធំ ច្បាស់ជាស្គាល់ អ្នកនាង ចាន់ កែវនិមល ហើយ ដែលជា ពិធីការិនី ដ៏ល្បីមួយរូប មិនត្រឹមតែ ពូកែលេងពាក្យសំដី នោះទេ បើនិយាយពីសម្រស់ និងការតុបតែងខ្លួន របស់ ពិធីការិនីរូបនេះវិញ គឺមិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។ បច្ចុប្បន្ន និមល ស្វាមី និងកូនស្រី កំពុងសាងក្តីសុខ ជាមួយគ្រួសារដ៏តូចមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ នេះ ចំថ្ងៃពិសេស គេឃើញ ស្វាមី អ្នកនាង និមល បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមដោយសារសរសើរភរិយាពេញៗមាត់ តាំងពីម៉ោងជាង ២ ទាបភ្លឺ ដោយពោល ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“រីករាយពេលវេលា គម្រប់១១ ឆ្នាំ នៃចំណងស្នេហ៍ និងអាពាហ៍ពិពាហ៍ របស់យើង ប្រពន្ធសម្លាញ់ អរគុណគ្រប់យ៉ាង អរគុណអូន ដែលបំពេញតួនាទីជាម្តាយដ៏ប្រពៃ ជាកូនប្រកបដោយគន្លងធម៌ ជាប្រពន្ធដ៏ប៉ិនប្រសព្វ ជាបងប្អូន និងមិត្តភក្តិ ដែលចេះយកឧស្សាហ៍គ្នា ទៅវិញទៅមក បងគ្មានអ្វីក្រៅពីពាក្រថា អរគុណៗៗៗអូន ដែលលះបង់គ្រប់យ៉ាង ដើម្បីរឿងគ្រប់យ៉ាង ស្រលាញ់អូន ស្រលាញ់ដល់ទីបញ្ចប់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះទៀត គេឃើញ អ្នកទំាងពីរ បាននាំកូនស្រីសំណព្វចិត្តញុំាអាហារពេលល្ងាចជុំគ្នា នៅហាងមួយកន្លែង មើលទៅពិតជាពោរពេញដោយក្តីសុខណាស់ ពិសេស និមល បានភ្ជាប់សារដ៏ផ្អែមល្ហែមមួយជូនស្វាមីថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ទទួលការណាត់ពិសេស ពីមនុស្សដែលមិនអាចខ្វះបាន ទោះមនុស្សប្រុសម្នាក់នេះមិនមានអ្វីច្រើន តែគាត់ក៏អាចអោយប្រពន្ធកូនរស់នៅដូចព្រះនាងរហូតមកដល់សព្វថ្ងៃ រីករាយថ្ងៃខួបអាពាពិពាហ៍១១ឆ្នាំលោកប្តី សូវ៉ាត សីលា”។

មិនយូរប៉ុន្មាន ស្វាមី និមល ក៏បានបង្ហោះរូបភាពស្អាតៗរបស់ខ្លួន ហើយអរគុណភរិយាខ្លួនពេញៗមាត់ថា “អរគុណប្រពន្ធសម្លាញ់សម្រាប់រយៈពេល ១១ ឆ្នាំកន្លងមក រស់ក្នុងជីវភាពសាមញ្ញៗដូចយើងគឺមានក្តីសុខខ្លាំងណាស់”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅមើលរូបភាពស្អាតៗខាងក្រោមនេះ ៖

Related posts

Leave a Comment