តោះទស្សនា ទិដ្ឋភាព មង្គលការ យឿន ពិសី នៅពេលល្ងាច មើលទៅកូនកំលោះ និងកូនក្រមុំ ស្រស់ស្អាតណាស់ ពិសេស លោក​ អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ បានមកចូលរួមទៀត ថែមទំាងជូនពរឡើងម៉ាអេម ថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា យឿន ពិសី គឺជា​ម្ចាស់​ពានរង្វាន់ Cambodia’s Got Talent រដូវ​កាល​ទី១ ដែលទទួលបានការផ្ញើសារបោះឆ្នោតច្រើនជាងគេ ក្នុងចំណោម បេក្ខជនដែលចូលមកប្រឡងជាច្រើននាក់ទៀត នេះក៏ព្រោះតែ ពិសី មានទឹកដមសំនៀងដ៏ពីរោះរណ្តំ ទើបអាចទាក់ចិត្តអ្នកគាំទ្រ បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមកដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ នេះ យឿន ពិសី បានរកឃើញស្នេហ៍ពិតហើយ ដោយខាងស្រី មានឈ្មោះ ហេង កក្កដា ហើយអ្នកទំាងពីរ បានសម្រេចចូលរោងការនៅថ្ងៃនេះម្តង ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាង ប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា ជាពិសេស កូនកំលោះ និងកូនក្រមុំ ញញឹមបិទមាត់លែងជិតហើយ ក្នុងថ្ងៃដ៏មានសិរីសួស្តីនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកកម្មវិធីជប់លាងពេលល្ងាច ក្នុងមង្គលការនេះ បានរៀបចំធ្វើឡើង នៅគេហដ្ឋានខាងស្រី ភូមិថ្មគោល២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ផ្លូវវេងស្រេង)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើក្រឡេកមើលទៅ កូនកំលោះ និងកូនក្រមុំ ពិតជាសមគ្នា និងស្រស់ស្អាតណាស់ ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ បែបនេះ ដល់ថ្នាក់ហ្វេនៗជាច្រើន បានសម្តែងក្តីរំភើបរីករាយជំនួស និងបង្ហោះសារជូនពរយ៉ាងច្រើន ឲ្យអ្នកទំាងពីរ ជួបប្រទះតែសុភមង្គល និងស្រឡាញ់គ្នា ដល់ចាស់ កោងខ្នង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត លោក​ អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ ក៏បានមកចូលរួមក្នុងពិធីដ៏អធិកអធមនេះផងដែរ ព្រមទំាងជូនពរថា “សូមជូនពរក្មួយ យឿន ពិសី និងភរិយា ក្នុងថ្ងៃសិរីសួស្តី ជ័យមង្គល អាពាហ៍ពិពាហ៍ដ៏អធិកអធមរបស់ក្មួយទាំងពីរ សូមជួបតែសុខសុភមង្គល ជោគជ័យទាំងក្នុងអាជីព និងគ្រប់កិច្ចការងារ។”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីមង្គលការ របស់ យឿន ពិសី ទំាអស់គ្នា ៖

Related posts

Leave a Comment