អីយ៉ា ស្ងាត់ៗ លោក ខេមរៈ សិរីមន្ត នាំភរិយា និងកូនៗ ដាក់មួយប៉ុស្តិ៍ ក្បែររថយន្ត Rolls-Royce ស្អាតណាស់, ពិសេស ស្លាកលេខឡាន ឡូយកប់ហ្មង ស្រួលចាំទៀត គឺដាក់ថា…

បើនិយាយដល់ឈ្មោះ ខេមរៈ សិរីមន្ត មហាជនទូទៅ ក៏ដូចជាទស្សនិកជន ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះខ្លាំងម្នាក់ នៅក្នុងផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងជាច្រើន របស់តារាចម្រៀងប្រុសរូបនេះ ឲ្យតែចេញម្តងៗ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីអាជីព ដែលកំពុងតែជោគជ័យនេះ ងាកមកជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ក៏មិនណយប៉ុន្មានឡើយ។ បច្ចុប្បន្ន សិរីមន្ត កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន ហើយរូបលោក និងភរិយាមានកូនទំាងអស់ ៣ នាក់ កូន​ប្រុស​ច្បង​ ឈ្មោះ​ ខេមរៈ មន្តស្នេហ៍ កូន​ស្រី​​ទី២ ឈ្មោះ​ ខេមរៈ ស្រ្តី​ និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈ​មន្ត​រាជិនី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកកាលពី ព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ខេមរៈ សិរីមន្ត រំភើបចិត្តស្ទើរហោះ ក្រោយភរិយា ទិញរថយន្តទំនើបមួយគ្រឿង ម៉ាក Rolls-Royce ឲ្យ។ សប្បាយរីករាយពេក លោកក៏បានពោលពាក្យ បែបនេះ ទៅកាន់ ភរិយា ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹង តើបងចូលចិត្តឡានតូចអត់ ខ្ញុំថាមានអី ចូលចិត្តតាស ស្រាប់តែឡានមកដល់មុខផ្ទះតែម្តង អរគុណភរិយាសម្លាញ់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ លោកបានថតរូបជុំគ្នាជាមួយភរិយា និងកូន អមដោយរថយន្ត Rolls-Royce ហើយទំលាយប្រាប់រឿងមួយថា “ស្លាកលេខស្រួលចាំទេបងប្អូន”។

មានន័យថា រថយន្តរបស់លោក គឺបានដាក់ស្លាកលេខ ជាឈ្មោះរបស់លោកតែម្តង SEREYMUN (សិរីមន្ត)។

ឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន បានចូល comment ថា ៖ បើកដល់ណាបងស្រីដឹងដល់ហ្នឹង, អីយ៉ា អាយដល ចេះជិះ Rolls-Royce ហើយ, ស្រួលចាំណាស់ បងជាidolក្នុងចិត្តរបស់ខ្ញុំ, ស្លាកលេខ សិរីមន្ដ My idol សែនស្រលាញ់, ឡូយណាស់អាយដល, ឡូយកប់ស៊េរីបង។ ព្រមទំាងនៅមាន comment រាប់រយទៀត ដែលមិនអាចរៀបរាប់អស់ សុទ្ធសឹងតែបង្ហាញក្តីរំភើបជំនួស ក្រោយឃើញ តារាចម្រៀងប្រុសរូបនេះ ទើបទទួលបានកាដូដ៏ធំនេះ ពីភរិយា។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះទំាងអស់គ្នា ៖

Related posts

Leave a Comment