អីយ៉ា! ម្នាក់នៅខែ្មរ ម្នាក់នៅកូរ៉េ ស្រឡាញ់គ្នាតាមហ្វេសបុ៊កបានកន្លះឆ្នាំ មកលេងខែ្មរជួបគ្នាម្ដងសុំភ្ជាប់ពាក្យ ភ្ជាប់ពាក្យរួច ត្រូវទៅធ្វើការនៅកូរ៉េវិញ តែលើកនេះគឺមួយឆ្នាំកន្លះទើបពួកយើងមានថ្ងៃនេះ

ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ងាកមកចាប់អារម្មណ៍ នូវប្រវត្ដិស្នេហារបស់គូស្នេហ៍មួយគូនេះវិញ ដែលពួកគាត់ទាំងពីរ បានកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសំណេរមួយឃ្លា ដោយសរសេររៀបរាប់អំពីប្រវត្ដិស្នេហារបស់ខ្លួន ចាប់ផ្ដើមតាំងពីស្រលាញ់គ្នា តាមបណ្ដាញសង្គម ហ្វេសប៊ុក ដោយម្នាក់នៅខ្មែរ ហើយម្នាក់ទៀត នៅប្រទេសកូរ៉េ រហូតពេលនេះ ភាគីខាងកូនកំលោះអាចរកលុយដោយខ្លួនឯង រៀបចំពិធីមង្គលការ ដើម្បីបំពេញមុខមាត់នារីដែលខ្លួនស្រលាញ់បានហើយ។ ក្នុងសំណេរ ដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Dalin Khat កាលពីម្សិលមិញនេះ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ម្នាក់នៅខែ្មរ ម្នាក់នៅកូរ៉េ ស្រឡាញ់គ្នាតាម ហ្វេសប៊ុក បានកន្លះឆ្នាំ មកលេងខែ្មរ ជួបគ្នាម្ដងសុំភ្ជាប់ពាក្យ (សំខាន់គឺ Fan Bts ដូចគ្នា stan V តែមួយទៀត)។ ភ្ជាប់ពាក្យរួច ត្រូវទៅធ្វើការនៅកូរ៉េវិញ ពួកយើងក៏ត្រូវនៅឆ្ងាយគ្នាម្តងទៀត តែលើកនេះគឺមួយឆ្នាំកន្លះ ទើបពួកយើងមានថ្ងៃនេះ។ ពេលនិយាយទូរស័ព្ទជាមួយគ្នា ឬ វីដេអូខល គាត់តែងតែប្រាប់ខ្ញុំរហូតថា ការពួកយើងបងមិនពឹងអ្នកណាទាំងអស់ បងនឹងប្រើកម្លាំងញើសឈា ម បង រកលុយមកការយើងដោយខ្លួនឯង ឥលូវគាត់ធ្វើបានហើយ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment