ជីវភាពក្រីក្រ នៅតែជាចំណោតបញ្ហាមួយដែលប្រទេស កម្ពុជានៅតែកើតមាន ទោះបីជារាជរដ្ឋាភិបាលកំពុងតែស្វះស្វែងក្នុងការកាត់បន្ថយភាពក្រីក្រយ៉ាងណាក្ដី តួយ៉ាងដើម្បីដោះស្រាយ នូវជីវភាពដែលកំពុងប្រឈមមុខនេះ លោកតាម្នាក់ បានខិតខំដឹកដេីមថ្នាំ និងធ្វើដំណើរដោយការជិះកង់យ៉ាងឆ្ងាយ ដែលពិតជាគួរឲ្យអាណិតអាសូរខ្លាំងណាស់។ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Oun Nut mini Foto បានមានការរៀបរាប់ឲ្យដឹងថា៖«ខ្ញុំបានសាកសួរគាត់2-3ម៉ាត់ដែរ ដោយគាត់ប្រាប់ខ្ញុំថា គាត់ធ្វេីដំណេីរទៅប៉ោយប៉ែត ដោយដឹកដេីមថ្នាំ សម្រាប់ព្យាបាលជម្ងឺសសៃអោយគេ ហេីយខ្ញុំជិះតាមក្រោយគាត់ ដោយសារឡានម៉ូតូច្រេីន ខ្លាចគាត់ដួលដោយចៃដន្យងាយនឹងបានជួយគាត់ ។
ចង្រៃអីព្រឹកមិញ ខ្ញុំភ្លេចលុយនៅផ្ទះ គ្មានលុយជាប់ខ្លួនសូម្បីមួយរយរៀល។ រឿងបែបនេះខ្ញុំជួបច្រេីនរាប់មិនអស់នៅពេលខ្ញុំទៅថតរូបម្តងៗ ហេតុផលនេះហេីយទេីបខ្ញុំចង់លក់រូបយកលុយចំនេញបានជូនចាស់ៗ ក្មេងៗក្រីក្រ»។ ម្ចាស់គណនីរូបនេះ ក៏បានបន្តទៀតថា៖
– លោកតាអញ្ចេីញទៅណាវិញ? + ទៅប៉ោយប៉ែត - បាទ? ដល់ណាតា? + ប៉ោយប៉ែត ឡានគេអត់ដាក់ មានតែតាមដំណេីរទៅចៅ(លេីស្ពានគីហ្សូណា)។
ទន្ទឹមនឹងនេះ ក៏មានគណនីហ្វេសបុកមួយផ្សេងទៀត បានបង្ហោះពីទិដ្ឋភាពដែលលោកតាធ្វេីដំណេីរឡើងលើស្ពាន ក៏ត្រូវបានសមត្ថកិច្ចជួយអូសកង់គាត់ ដែលពិតជាគំរូដ៏ល្អមួយ គួរឲ្យកោតសរសើរខ្លាំងណាស់។ ក្នុងនោះដែរ ម្ចាស់គណនីរូបនេះ ក៏បានមានការលើកឡើងដែរថា៖«ស្រលាញ់អំពើល្អគាត់ណាស់ ពូលីស ចរាចរណ៍នៅគល់ស្ពានគីហ្សូណា កំពង់ចាមយើងហ្នឹង»។