គួរឲ្យអាណិតគាត់ខ្លាំងណាស់! លោកយាយចាស់ពិការភ្នែកម្នាក់រស់នៅយ៉ាងលំបាកវេទនា គ្មានទីពឹងសុំអោយមហាជនជួយ (មានវីដេអូ)

កំពង់ឆ្នាំង ៖ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានបង្ហោះសារសូមអំពាវនាវ ដល់បងប្អូនឪពុកម៉ែ តាមបណ្តាញសង្គមហ្វេសប៊ុក ក៏បងប្អូនខ្មែរនៅក្រៅប្រទេស មេត្តាជួយដល់លោកយាយចំណាស់ម្នាក់ ដែលគាត់ពិការភ្នែក ទាំងសងខាង គ្មានកូនចៅ ត្រូវដើរសុីឈ្នួលគេដើម្បីចិញ្ចឹមជីវិត លោកយាយប្រាប់ថា លោកយាយរស់នៅពិបាកវេទនាណាស់។នៅក្នុងគណនីហ្វេសប៊ុកខាងលើបានបង្ហោះសារនៅថ្ងៃនេះថា “បើអាណិតលោកយាយសុំshareម្នាក់មួយផងពេលដែរពួកខ្ញុំសួរគាត់ថារស់នៅយ៉ាងម៉េចសព្វថ្ងៃ គាត់ឆ្លើយថា រស់នៅយ៉ាងវេទនា ពាក្យនេះធ្វើអោយខ្ញុំសង្វេកចិត្តអាណិតគាត់ណាស់ លោកយាយមានឈ្មោះ (ខុម )អាយុ៦៧ឆ្នាំហើយ

សព្វថ្ងៃរស់នៅម្នាក់ឯងទាំងភ្នែក ងងឹតទាំងពីរ គ្មានកូនចៅណាមើលធ្វើនោះទេ ពីមុនគាត់ដើរសុីឈ្នួលគេទាំងភ្នែកងងឹត រកបានមួយថ្ងៃរស់មួយថ្ងៃ ពេលខ្លះក៏រស់បានញ្ញាតិជិតខាងជួយហុចបាយទឹកអោយគាត់ម្ដងម្កាល ការរស់នៅបែបនេះពិតជាពិបាកជាងស្លាប់ទៅទៀត ព្រោះវេទនាគ្មានអ្នកមើលថែ។ដល់ចំនុចនេះលោកយាយប្រាប់ថា អីលូវនេះគាត់គ្មានកំលាំងដូចមុនក្នុងការទៅសុីឈ្នួលគេទៀតនោះទេ ណាមួយមានជំងឺប្រចាំកាយទៀត

ដូចនេះមានតែពឹងលើបងប្អូនសប្បុរសជនជួយគាត់ផង អាចជាស្បៀងអាហារឬថវិការសម្រាប់ទ្រទ្រង់ជីវភាពរបស់គាត់ នាជីវិតចុងក្រោយនេះ។ អាស្រ័យដូចបានជំរាបសូមបងៗដែលមានធន់ធាន សូមមេត្តាចែករំលែកក្ដីអាណិតអាសូរ សូមជួយលោកយាយតាមការគួ ទោះតិចក្ដីច្រើនក្ដីតាមទឹកចិត្តរបស់បងៗ។បញ្ចាក់ លោកយាយរស់នៅឃុំជើងគ្រាវ ស្រុករលាយប្អៀរ ខេត្តកំពង់ឆ្នាំង ឬបងប្អូនអាចផ្ដល់ជំនួយជួយគាត់នឹងសាកសួរពត៌មានតាមរយះលេខ:096,9988938-069,992800 សូមជួយshareម្នាក់បន្ដិចផងបងប្អូន”៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment