អានហើយ ត្រេកអរជំនួស! អីយ៉ា ចំថ្ងៃគម្រប់១១ ឆ្នាំ នៃចំណងស្នេហ៍ និងអាពាហ៍ពិពាហ៍, ស្វាមី ចាន់ កែវនិមល បង្ហោះសារតំាងពីម៉ោងជាង 2 ទាបភ្លឺ ដោយពោលពាក្យបែបនេះ ទៅកាន់ភរិយា ថា “អរគុណគ្រប់យ៉ាង ដែលបំពេញតួនាទីជាម្តាយដ៏ប្រពៃ ជាកូនប្រកបដោយគន្លងធម៌ ជាប្រពន្ធដ៏ប៉ិនប្រសព្វ, បងគ្មានអ្វីក្រៅពីពាក្រថា…”

មហាជនជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ចាន់ កែវនិមល នោះ ដែលជា ពិធីការិនី ដ៏ល្បីមួយរូប មិនត្រឹមតែ ពូកែលេងពាក្យសំដី នោះទេ បើនិយាយពីសម្រស់ និងការតុបតែងខ្លួនវិញ ពិធីការិនី រូបនេះ មិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែជោគជ័យខ្លាំង ក្នុងអាជីព ជាពិធីការិនី និងមុខជំនួញ គេឃើញ និមល និងស្វាមី មានលទ្ធភាព អាចទិញផ្ទះដ៏ធំមួយ ហើយក៏បានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួននេះ កាលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ រួចហើយ មើលទៅពិតជាអធិកអធមណាស់ ជាពិសេសផ្ទះ ពិធីការិនី ដ៏ល្បីនេះពិតជាធំ និងស្រស់ស្អាត ខ្លាំងណាស់ អមដោយការតុបតែង រៀបចំ យ៉ាងទាក់ទាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ នេះ ចំថ្ងៃពិសេស គេឃើញ ស្វាមី អ្នកនាង និមល បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមដោយសារសរសើរភរិយាពេញៗមាត់ តាំងពីម៉ោងជាង ២ ទាបភ្លឺ ដោយពោល ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“រីករាយពេលវេលា គម្រប់១១ ឆ្នាំ នៃចំណងស្នេហ៍ និងអាពាហ៍ពិពាហ៍ របស់យើង ប្រពន្ធសម្លាញ់
អរគុណគ្រប់យ៉ាង អរគុណអូន ដែលបំពេញតួនាទីជាម្តាយដ៏ប្រពៃ ជាកូនប្រកបដោយគន្លងធម៌ ជាប្រពន្ធដ៏ប៉ិនប្រសព្វ ជាបងប្អូន និងមិត្តភក្តិ ដែលចេះយកឧស្សាហ៍គ្នា ទៅវិញទៅមក បងគ្មានអ្វីក្រៅពីពាក្រថា អរគុណៗៗៗអូន ដែលលះបង់គ្រប់យ៉ាង ដើម្បីរឿងគ្រប់យ៉ាង ស្រលាញ់អូន ស្រលាញ់ដល់ទីបញ្ចប់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment