រំភើបចិត្តជំនួស! តារាកំប្លែងជើងចាស់ នាយ កុយ រំភើបស្ទើរហោះ ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន ចូល comment ថែមទំាងផ្តល់កាដូដ៏ពិសេសមួយនេះ ជូនទៀត នោះគឺ…

ទស្សនិកជន ក៏ដូចជាមហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា យើង គឺ នាយកុយ នោះ ហើយក៏ជាដៃគូ ដ៏ស័ក្តសមបំផុត ជាមួយ នាយ ក្រឹម ផងដែរ ព្រោះរាល់ការសម្តែង ឲ្យតែមានពួកគាត់ទាំង២ ម្តងណា តែងតែធ្វើឲ្យ ទស្សនិកជនទូទៅ មិនអាចទប់សំណើចជាប់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ នាយ កុយ បានបង្ហាញខ្លួនក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ មិនយូរប៉ុន្មាន ស្រាប់តែ សម្តេចតេជោ ហ៊ុន សែន បានចូល comment ថា “លោកកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។ ទទួលបានវ៉ាក់សាំងនឹងមានហាងឆេងខ្ពស់។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ នាយ កុយ រំភើបស្ទើរហោះ ក៏បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ថ្ងៃនេះខ្ញុំសប្បាយចិត្ត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជាប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិន មួយលានដូស ហើយលោកមានប្រសាសន៍ថា “លោកកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។ ទទួលបានវ៉ាក់សាំងនឹងមានហាងឆេងខ្ពស់។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាទសូមថ្លែងអំណរ អរគុណ ចំពោះសម្ដេច ដែលលោកបានផ្ដល់កិត្តិយស ឱ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ ខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេព្រមទាំងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ឱ្យជួបតែសេច្តីសុខ កុំឲ្យមានជំងឺបៀតបៀន ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យបានរុងរឿងបន្តទៀតអរគុណសន្តិភាព។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះ ជាវីដេអូបង្ហាញពីសកម្មភាព នាយ​ កុយ លេចមុខក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ៖

Related posts

Leave a Comment