ប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលក្នុងមួយរយៈពេលថ្មីៗនេះ ប្រទេសថៃបានកំពុងតែធ្វើសកម្មភាព សាងសង់រូបសំណាក់ល្លោនឃុនថៃដ៏ធំមួយរបស់ខ្លួន និងថែមទាំងបានបង្កើតព្រឹត្ដិការណ៏វប្បធម៍ដ៏ធំមួយទៀត ដោយចង់បង្ហាញពីអរិយធម៌ វប្បធម៌របស់ខ្លួនទៅកាន់ឆាកអន្ដរជាតិ និងដើម្បីចងក្រងឲ្យខ្លួនក្លាយទៅជាម្ចាស់អរិយធម៌ វប្បធម៌នៅអាសុីអាគ្នេយ៍ក្នុងពេលដ៏ខ្លីខាងមុខនេះ។ យ៉ាងណាមិញ ក្រឡេកមកមេីលពីបងប្អូនប្រជាពលរដ្ឋខ្មែរយើងវិញ ហាក់បីជាមិនសូវមានអ្នកអេីពេី ក៏ដូចជាខ្វាយខ្វល់ចំពោះរឿងរ៉ាវមួយនេះប៉ុន្មាននោះទេ ដែលវាកំពុងជាក្តីបារម្ភមួយនៅថ្ងៃខាងមុខថានឹងអាចបាត់បង់ជាក់ជាមិនខានឡើយ បេីសិនជាមិនមានការចូលរួម និងរួមគ្នាថែរក្សានូវកេរមរតកដ៏អស្ចារ្យ និងមានអាយុកាលដ៏យូរលង់មកនោះ។
ដោយឡែក បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះThavirth Tith បានបញ្ចេញទស្សនៈយល់ឃើញរបស់ខ្លួន ដោយមានខ្លឹមសាររៀបរាប់យ៉ាងដូច្នេះថា៖«ផ្ញើរជូនអ្នកគាំទ្រវប្បធម៏ខ្មែរ អ្នកធ្វើគឺធ្វើហើយ នៅឡើយអ្នកគាំទ្រ សូមស្រឡាញ់អោយចេញពីចិត្ត កុំត្រឹមស្រែកបន្ទរយកតែសំលេង ជួបគ្នានៅសៀមរាប ២៨វិច្ឆកា ២០១៩»។ ដេីម្បីជាការលេីកស្ទួយ និងចូលអភិរក្សថែរក្សាទាំងអស់គ្នានោះ សង្ឃឹមថានៅថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០១៩ ខាងមុខនេះ និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋជាច្រើន ហេីយក៏សង្ឃឹមថា សារមួយនេះនឹងមានការចែករំលែកតៗគ្នាអោយបានច្រេីនដេីម្បីជាព័ត៌មាន ក៏ដូចជាការដាស់តឿនផងដែរនោះ សូមអរគុណ។