បន្ទាប់ពីបានដំណឹងមរណភាពរបស់លោកគ្រូ លឹម សាយ ស្រាប់តែលោក ទិត្យ វិច្ឆិកា មានក្តីរន្ធត់ចិត្តជាខ្លាំង និងចង់ចាំពាក្យពីរម៉ាត់ដែលគាត់តែងតែស្រែកដាក់ថា…

កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០​ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ ក្នុង​បេសកកម្ម​នេះ​ លោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រង​ រ​ បួស​ ធ្ងន់​ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅ​ សង្រ្គោះ​ បន្ទាន់​ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទី​ ទើបអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹម​ សាយ បាន​ ព​ លី​ ជី​ វិត​ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ដំណឹង​ដ៏​ ក្រៀម​ ក្រំ​ ​បំផុត​នេះ​ដែរ​ លោក​ ទិត្យ​ វិច្ឆិកា​ បាន​មានការ​ សោក​ ស្ដាយ​ និង​រន្ធត់​ចិត្ត​ជាខ្លាំង​ ចំពោះ​ការបាត់​នូវ​វត្តមាន​គ្មាន​ថ្ងៃ​វិល​ត្រលប់​របស់​លោកវរសេនីយ៍ត្រី លឹម​ សាយ​ ក្នុង​នាមជាគ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ក្នុង​នោះដែរ​ លោក​ ទិត្យ​ វិច្ឆិកា​ ក៏មាន​ជាពាក្យ​ពេចន៍​រៀប​រាប់​នៅ​លេី​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លូន​ ដោយមាន​ខ្លឹមសារ​ដូច​តទៅ​៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ពេលដែលយន្តហោះ ហោះឆ្ពោះទៅដល់ជិតគោលដៅដែលត្រូវលោតចេញ ត្រចៀករបស់ខ្ញុំគឺខំប្រឹងផ្ទៀងស្តាប់ពាក្យពីរម៉ាត់ដែលបងតែងតែស្រែកបញ្ជារមកខ្ញុំ គឺពាក្យ Stand-By នឹង Go . ពាក្យពីរម៉ាត់នេះគឺមានន័យគ្រប់គ្រាន់សំរាប់អោយខ្ញុំប្រុងប្រយ័ត្ននឹងបញ្ជារអោយសិក្ខាកាមគ្រប់រូបលោតចេញពីយន្តហោះដោយសុវត្ថិភាព…។ តែចាប់ពីពេលនេះទៅសម្លេងស្រែកបញ្ជាររបស់បងមកកាន់ប្អូនគឺលែងមានទៀតហើយ​ លែងលឺជារៀងរហូត…។ បងប្រុសសូមបងទៅកាន់សុគតិភពចុះ ណាបងប្រុស​ ខ្ញុំនឹងទៅគោរពវិញ្ញាណ​ក្ខន្ធ​បង​ បន្ទាប់ពីខ្ញុំចូលរួមចែកសញ្ញាប័ត្រប៉ារ៉ាជូនប្អូនៗសិក្ខាកាមជំនាន់ទី២៩រួចរាល់​ ពេលនេះអារម្មណ៍របស់ខ្ញុំពិតជាពិបាក​ និងសោក​ ស្តាយ​ ខ្លាំងណាស់នូវការចាកចេញរបស់បងប្រុសដែលមិនអាចវិលត្រឡប់មកវិញបានជារៀងរហូត PARA KOMANDO»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment