ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយកូនក្រមុំចេញថ្លៃបណ្តាការជំនួសកូនកំលោះពាក់កណ្តាល ព្រោះដោយសារតែហេតុផលមួយនេះ

កាលពីម្សិលមិញនេះ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នារីដ៏ស្រស់ស្អាតម្នាក់ ប្រើប្រាស់គណនី ហ្វេសប៊ុក មានឈ្មោះ Zeii Leak បានសរសេរនូវរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយ ព្រោះតែគាត់សុខចិត្តចេញថ្លៃបណ្ណាការ អោយកូនកំលោះចំនួនពាក់កណ្ដាល ដើម្បីឲ្យអាចឲ្យពិធីមង្គលការមួយនេះ ប្រារព្ធទៅបាន។ ការជួយចេញថ្លៃបណ្ណាការចំនួន ៥០ភាគរយនេះដែរ ក៏បានធ្វើឲ្យមតិមួយចំនួន បានចោទជាសំនួរមកកាន់គាត់យ៉ាងច្រើន ហើយមានអ្នកខ្លះសួរថា “ហែងខ្លាចអត់ប្ដីមែន?” ជាមួយគ្នានេះដែរ គាត់ក៏បានឆ្លើយតប នូវពាក្យពេចន៌មួយចំនួន យ៉ាងជាទីគប់ចិត្តថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំបាននិយាយថាថ្លៃបណ្ដាការខ្ញុំនឹងជួយចេញខាងប្រុសពាក់កណ្ដាល មានន័យថា 50/50 ស្រាប់តែមានសំណួរជាច្រេីនសួរមកកាន់ខ្ញុំថា “ហែងខ្លាចអត់ប្ដីមែន? ហែងខ្លាចអត់អ្នកយក? ហែងអត់ខ្មាស់គេទេអីដែលធ្វេីចឹង? បេីខាងប្រុសគ្មានសមត្ថភាពចឹងហែងព្រមយកដែស ? ខូចទំនៀមទម្លាប់ ប្រពៃណីអស់ហេីយ…1 2 3 អីចឹងទៅ…“ ចម្លេីយរបស់ខ្ញុំគឺថា ខ្លួនខ្ញុំមិនមែនជាទំនិញដែលគេដាក់តម្លៃនៅលេីទីផ្សារថាបានតម្លៃប៉ុណ្ណេះប៉ុណ្ណោះហេីយដេីរអួតប្រាប់គេទេ ហេីយខ្ញុំខ្លាចមនុស្សល្អដូចគាត់ត្រូវចេញឆ្ងាយពីខ្ញុំទៅ ទាន់មានឱកាសខ្ញុំចង់អោបក្រសោបគាត់ទុក កុំអោយត្រូវមកអង្គុយស្ដាយក្រោយនៅពេលដែលបាត់បង់ ថ្ងៃនេះគាត់គ្មានអ្វីសោះ តែមិនប្រាកដថាថ្ងៃមុខទៅគាត់នៅតែឈរកន្លែងដដែល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេីស្រលាញ់ ហេីយចង់សាងអនាគតជាមួយនរណាម្នាក់ពិតប្រាកដ មិនមែនអង្គុយចាំតែសម្លឹងមេីលចំនួនទឹកប្រាក់ដែលគេយកមកស្ដីដណ្ដឹងនោះទេ។ គូខ្លះស្រលាញ់គ្នារាប់ឆ្នាំតែត្រូវមកបែកគ្នាដោយសារខាងប្រុសគ្មានលុយចូលស្ដីដណ្ដឹង វាមិនមែនជារឿងដែលអាម៉ាស់អីណាស់ណាទេ គ្រាន់តែខាងស្រីជួយចេញថ្លៃបណ្ដាការខាងប្រុសខ្លះនោះ ព្រោះការជាមួយគ្នា នៅជាមួយគ្នា សាងអនាគតជាមួយគ្នា ចាយលុយជាមួយគ្នា បេីជួយសម្រាលបានក៏ជួយទៅ កុំពឹងលេីតែម្ខាងពេកអី ការហេីយចាប់ដៃគ្នាខំរកស៉ីគ្មាននរណាហ៊ានមកសេីចចំអកទេ។ ហេីយកុំនិយាយថាធ្វេីមិនគិតមុខមាត់ឪពុកម្ដាយ ព្រោះឪពុកម្ដាយតែងតែប្រាថ្នាចង់ឃេីញជីវិតគូកូនគាត់មានក្ដីសុខ មិនមែនសំខាន់លេីរឿងលុយថ្លៃបណ្ដាការតិចឬច្រេីនហ្នឹងទេ។ ថ្ងៃនេះពួកខ្ញុំជិះត្រឹមម៉ូតូកញ្ចាស់ ថាមិនត្រូវ ៥ឆ្នាំទៅមុខទៀត ខ្ញុំអាចជិះអាប្រុសខ្មៅនៅខាងមុខហ្នឹងក៏ថាបាន។ ហេីយសារមួយនេះដែរ ផ្ញេីជូនដល់មិត្តប្រុសសំណព្វ បងកុំខ្វល់សម្ដីអ្នកដទៃ បងប្រឹង អូនខំ មិនយូរទេ សន្យា ៣ឆ្នាំទៀតយេីងនឹងសម្រេចគោលដៅជាមួយគ្នា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment