ប្រពៃណាស់! មកដល់​ខេត្ត​ព្រះ​វិហារ​ អ្នកលក់បាយប្រាប់ថាលោកពូម្នាក់លំបាកខ្លាំង ត្រូវ​ប្រពន្ធ​រត់​ចោល​ និង​ចិញ្ចឹម​កូន៤នាក់​ មិនបង្អង់យូរលោក​ស្រី​ ទ្រី​ ដាណា​ ក៏ចុះទៅជួបភ្លាម​ និងបាន​ជូន​ថវិកា​ចំនួន​

ប្រិយមិត្តជាច្រេីន​បានស្គាល់​រួច​មក​ហើយ​ លោក​ ហុីង បញ្ញា​រិទ្ធ​ រួមជាមួយភរិយា​​លោក​ស្រី​ ទ្រី​ ដាណា​ ដែលអ្នកទាំងពីរគឺជា​ម្ចាស់​ហាង​ពេជ្រ​ដ៏មាន​ឈ្មោះ​ល្បី​ និងជា​អគ្គនាយក​ ​អគ្គនាយិកា​ក្រុមហ៊ុន​នាំចូល​​ និង​ចែកចាយ​ផ្តាច់​មុខ​នូវ​ផលិត​គ្រឿង​សម្អាង​ម៉ាក​ N N P ហេីយអ្នកទាំងពីរក៏ជា​សប្បុរសជន​ដ៏មាន​ចិត្ត​ធម៌​ផងដែរ​ ដែលជានិច្ចកាល​តែងតែ​ចុះជួយដល់ប្រជា​ពលរដ្ឋ​មួយចំនួនកំពុងមាន​ជីវភាព​ខ្វះខាតជាហូរហែមិនដែលដាច់នោះឡេីយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​​ កាលពី​ថ្ងៃ​ទី១២ ខែ​មករា​​​​​​ ឆ្នាំ​២០២១​ នេះ​ លោក​ស្រី​ ទ្រី​ ដាណា​ រួម​ជាមួយ​ស្វាមី​ បាន​តស៊ូ​ពុះពារ​ធ្វើ​ដំណើរ​ទាំង​ផ្លូវ​ឆ្ងាយទៅកាន់បណ្តាលខេត្តមួយចំនួន​ ក្នុង​គោលបំណង​ដេីម្បីនាំយក​អំណោយ​ទៅចែកជូនដល់​ប្រជាពលរដ្ឋ​ដែលកំពុង​មានការខ្វះខាត។ យ៉ាង​ណា​មិញ​ នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​មករា​ ឆ្នាំ​២០២១​ នេះ​ លោកស្រី​ ទ្រី​ ដាណា​ និង​ ស្វាមី​ បាន​ចុះទៅដល់​ផ្ទះ​លោកពូម្នាក់ក្នុង​ខេត្ត​ព្រះ​វិហារ​ និងបាន​ជូនជា​គ្រឿង​ឧបភោគ​បរិភោគ​ សៀវភៅ​ កាតាប​ ព្រមជាមួយ​ថវិកា​ចំនួន​ ៥០០ដុល្លារ​ផងដែរ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះដែរ​ លោក​ស្រី​ ទ្រី​ ដាណា​ បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹង​ថា​៖«មកដល់ព្រះវិហារ អ្នកលក់បាយប្រាប់ថាលោកពូលំបាកខ្លាំង មិនបង្អង់ក៏ទៅមើលផ្ទាល់ភ្លាម។ ឃើញហើយអាណិតគាត់ណាស់ កូន៤នាក់ ប្រពន្ធរត់ចោល ហើយកំពុងមានជំងឺជាប់ខ្លួនទៀត នាងខ្ញុំ និងស្វាមីជូនអំណោយជាស្បៀងខ្លះ និងថវិកា 500$ ដើម្បីគាត់ប្រើការដោះស្រាយជីវភាព ចិញ្ចឹមកូនបន្ត។ កូនគាត់បានចូលរៀនខ្លះហើយ នាងខ្ញុំជូនជាសម្ភារៈសិក្សា និងថវិកាមួយចំនួន ទុកទិញបន្ថែម។ គាត់នៅស្រុកឆែប ខេត្តព្រះវិហារ។ អរគុណអជ្ញាធរ និងក្រុមការងារយុវជន បានជួយសង់ផ្ទះថ្មីជូនគាត់ ពីក្រោយផ្ទះចាស់នោះ នាងខ្ញុំគ្រាន់តែជួយបន្ថែមប៉ុណ្ណោះ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment