ប្រពៃណាស់! ទីបំផុត លោក ហេង ឡុង តំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាំថវិកា ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី លឹម សាយ និង លោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរ​បួ​សធ្ង​ន់ ក្នុងឧបទ្ទវហេតុលោតឆត្រយោងកាលម្សិលមិញ នូវទឹកប្រាក់សរុប រហូតដល់ទៅ…

នៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ លោក ហេង ឡុង តំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកថវិកា ជូនក្រុមគ្រួសារស​ព លោកវរសេនីយ៍ត្រី លឹម សាយ និង លោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរ​បួ​សធ្ង​ន់ ក្នុងឧ​បទ្ទវហេ​តុ លោតឆត្រយោង កាលម្សិលមិញនេះ នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នូវទឹកប្រាក់មួយចំនួនធំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោក ហេង ឡុង បានបញ្ជាក់ យ៉ាងច្បាស់បន្ថែមទៀត ថា “ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ខ្ញុំបាទតំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកថវិកា សរុបចំនួន ២៥,០០០ ដុល្លារ អាមេរិក ដោយ ១,៥០០០ដុល្លារ ជូនក្រុមគ្រួសារស​​ព លោកវរសេនីយ៍ត្រី លឹម សាយ ដែលបានព​លី និងថវិកា ១០,០០០ដុល្លារ ជូនលោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរ​ងរបួ​សធ្ងន់ក្នុងឧបទ្ទវហេតុ លោតឆត្រយោង កាលថ្ងៃទី ១៤ ខែមករា ម្សិលមិញនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ការសម្តែងលោតឆត្រយោង នៅសាលាហ្វឹកហ្វឺន ទ័ពពិសេសតេជោសែន (ឱរ៉ាល់) ហើយក្នុងពេលនោះមាននាយទាហានម្នាក់ គឺលោកវរសេនីយ៍ត្រី លឹម សាយ ត្រូវខ្យល់គួចបណ្តាលឱ្យខ្សែឆត្រ វ័ណ្ឌជាប់គ្នាជាមួយនឹងទាហានឆត្រយោង មួយទៀត គឺលោកវរសេនីយ៍ត្រី ឈុ​ន គឹមលី ហើយបានធ្លា​ក់ចុះមកក្រោម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការសោកស្ដា​យ ក្រោយជួបឧបទ្ទវហេតុនេះហើយ លោកវរសេនីយ៍ត្រី លឹម សាយ បានស្លា​ប់ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅវេលាថ្ងៃត្រង់ រីឯលោកវរសេនីយ៍ត្រី ឈុន គឹមលី បានរងរបួ​​សធ្ង​ន់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment