សោកស្តាយណាស់! មុនបាត់បង់ជីវិត លោកវរសេនីយ៍ត្រី លឹម សាយ បានបន្សល់ទុករឿងដ៏ចងចាំមួយ!

កាលពីម៉ោង ១ និង ២០ នាទីរសៀល ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ មានករណីលោតឆត្រខុសបច្ចេកទេស បណ្ដាលឱ្យមានអ្នកធ្លាក់មកចំនួន ២ នាក់ ។ ព័ត៌មានបឋម ក្នុងហេតុការណ៍នេះបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ ទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និង សម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី ១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី ២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី ៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង មានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែគួរឱ្យស្រណោះខ្លាំងនោះ ក្រុមសិក្ខាកាម និង មិត្តរួមក្រុមជាច្រើននាក់ បានបង្ហោះសារចូលរួមសោកស្តាយ និង សម្តែងក្តីរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតយ៉ាងតក់ស្លុត និង មិននឹកស្មានដល់នេះ ។ ក្នុងនោះដែរបើតាមលោក ទិត្យ វិច្ឆកា ដែលគេស្គាល់ជាតារាចម្រៀង និង ជា PARA KOMANDO លោតឆត្រយោងពិសេសម្នាក់ដែរនោះ បានទម្លាយរឿងគួរឱ្យស្រណោះមួយរបស់លោក លឹម សាយ ដោយលោកបានរៀបរាប់លើបណ្តាញសង្គមថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«២០ ឆ្នាំជាងនេះ បងខំប្រឹងដើម្បីបំរើប្រទេសជាតិក្នុងការចូលរួមបង្កើនធនធានមនុស្សអោយមានជំនាញ PARA KOMANDO បានច្រើនរួចហើយ ពេលនេះបងប្អូនយើងដែលជាគ្រូបង្វឹកទាំងអស់គ្នា ពិតជាសោកស្តាយខ្លាំងណាស់ ដែលបងទៅទាំងនៅស្រស់នឹងភ្នែក… ពេលនេះខ្ញុំសូមគោរព និង សូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះបងប្រុស សូមបងប្រុសទៅកាន់សុគតិភពផងចុះ! KOMANDO បុព្វហេតុដើម្បីជាតិមាតុភូមិ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment