ក្រោយពេលរៀបការរួចមក តារាចម្រៀង ឱក សុគន្ធកញ្ បានទទួលការដូពិសេសមួយគឺកូនប្រុសដំបូងរបស់ខ្លួន ដែលបានសម្រាលកាឡពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ហើយកូនប្រុសរបស់តារាចម្រៀង ឱក សុគន្ធកញ្ និងលោក អុឹង សុខលី រូបនេះមានឈ្មោះថា ឆលី អុឹង ដែលមានមុខមាត់មើលទៅគួរឲ្យស្រលាញ់ និងគ្រឺតខ្លាំងណាស់ ហើយក៏មានខ្លះថា ឆលី មានមុខមាត់ដូចឪពុកខ្លួនណាស់។
ចំណែកឯម្សិលមិញនេះវិញ ឱក សុគន្ធកញ្ ក៏បានបង្ហាញមុខមាត់កូនប្រុសរបស់ខ្លួនព្រមទាំភ្ជាប់សារដ៏សែនរំភើបមួយថា៖ “ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និងរូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់ ។ នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត។ Mommy និង Charlie មានសុវត្ថិភាព មានសុខភាពល្អ ។ អរគុណចំពោះការបារម្ភ និងពាក្យជូនពរ របស់អ៊ុំពូមីងបងប្អូនទាំងអស់គ្នា..11-11-2019 ម៉ោង 01:31pm ទម្ងន់ 3.75kg”។
ចំណែកឯថ្ងៃនេះគេបានឃើញតារាចម្រៀងប្រុសលោក ណុប បាយ៉ារិទ្ធ បានទៅសួរសុខទុក្ខ ឱក សុគន្ធកញ្ញា ដល់មន្ទីរពេទ្យផ្ទាល់តែម្តង នៅក្នុងប្រទេសថៃព្រមទាំងប្រាប់ឲ្យដឹងថា៖ “មកមើលក្មួយឆលី និង Mummy មកដល់ក្មួយគេងបាត់ ចង់អោយអ៊ុំមកម្តងទៀតហើយមើលទៅ”៕