មិនធម្មតា! សម្បូរគេមើលងាយពេក នារីខ្មែរ ៨៨ គីឡូម្នាក់ សម្រកទម្ងន់ ២២ លើក ប្រែជាស្រស់ស្អាតខ្លាំង

នៅលើពិភពលោកមួយនេះ គ្មានរឿងអ្វីដែលមិនអាចទៅរួចទេ ប៉ុន្ដែសួរថាយើងបានខំប្រឹងធ្វើវាអស់ពីសមត្ថភាពហើយ ឬនៅ? ជាក់ស្ដែងដូចករណីនារីម្នាក់ មានទម្ងន់រហូតដល់ ៨៨ គីឡូ នៅលើផ្ទៃមុនសុទ្ធតែមុន ស្បែកខ្មៅស្រអាប់ ពេលចេញទៅក្រៅម្ដងៗ មានតែក្រសែភ្នែកសម្លឹងមើលទៅនាងដោយការសើចចំអក ការមើលងាយ ចាត់ទុកនាងជាស្រ្តីមានរូបរាងអាក្រក់ម្នាក់ ហើយពេលខ្លះសូម្បីតែអ្នកជិតដិតក្បែរខ្លួនបោះពាក្យសម្ដីឌឺដងដាក់នាងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយទ្រាំនឹងពាក្យមើលងាយមើលថោកពីមនុស្សជុំវិញខ្លួនទៀតលែងបាន នារីរូបនោះ តាំងចិត្តសម្រកទម្ងន់ម្ដងហើយម្ដងទៀតរហូតដល់ ២២ លើក ទើបស្រក់បានសម្រេចទទួលបានរាងតូចច្រឡឹង កែប្រែខ្លួនឯងពីស្រីម៉ាប់មុខយ៉ាប់ម្នាក់ ក្លាយជាស្រីស្អាតអ្នកណាឃើញហើយក៏តាមសម្លឹងដោយការសរសើរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណនីហ្វេសប៊ុកឈ្មោះ Pov Meas បានចេញមុខទម្លាយប្រវត្តិជូរចត់របស់នាងកាលពី ៣ ឆ្នាំមុនថា «ថ្ងៃនេះ..កាលពី 3 ឆ្នាំមុន ខ្ញុំធាត់ឡើងដល់ 88 គីឡូ ខ្ញុំខ្មៅមុខសុទ្ធតែមុន និយាយរួមអាក្រក់គ្មានលេខដាក់ ដឹងទេថាពេលនោះជីវិតខ្ញុំរស់នៅក្នុងសភាពបែបណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលចេញទៅខាងក្រៅម្តងៗក្រសែភ្នែកមនុស្សគ្រប់គ្នាសម្លឹងមកខ្ញុំដូចខ្ញុំហ្នឹងសត្វចម្លែកចឹង មានអ្នកខ្លះទៀតទ្រាំសើចខ្ញុំមិនបានក៏សើចចំអន់ខ្ញុំនៅនឹងមុខខ្ញុំក៏មាន សូម្បីតែមនុស្សជិតស្និទ្ធក្បែរខ្លួនពេលខ្លះក៏និយាយឌឺដងបែបមើលងាយខ្ញុំដែល សម្តីមើលងាយអីដែរថាខ្ញុំមិនធ្លាប់ឮ? ការឈឺចាប់បែបណាដែលថាខ្ញុំមិនធ្លាប់ទទួលបាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំក៏ចាប់ផ្ដើមរស់នៅបែបភ័យខ្លាចក្រសែភ្នែកនឹងសម្តីគេ ចាប់ផ្ដើមរស់នៅលាក់ខ្លួននៅតែបន្ទប់ងងឹតមិនហ៊ានចេញទៅណា ចាប់ផ្ដើមដេកយំអន់ចិត្តនឹងខ្លួនឯងសឹងរាល់យប់ ខ្ញុំក៏ព្យាយាមក្នុងការសម្រកទម្ងន់ណាស់ដើម្បីចង់ស្អាតតែខ្ញុំបរាជ័យម្ដងហើយម្ដងទៀតមិនក្រោម 20 ដងទេ នៅថ្ងៃមួយជាពេលដែលខ្ញុំបរាជ័យលើកទី 21ខ្ញុំយំខ្លាំងណាស់ខ្ញុំបាក់ទឹកចិត្តខ្លាំងបំផុត ប៉ុន្តែខ្ញុំនៅតែមិនបោះបង់ ខ្ញុំជូតទឹកភ្នែកចេញងើបឈរដើរទៅឆ្លុះកញ្ចក់មើលរូបរាងដ៏អាក្រក់របស់ខ្លួនឯងទាំងដែលខ្ញុំជាមនុស្សខ្លាចកញ្ចក់បំផុត ហើយខ្ញុំក៏បានសួរខ្លួនឯងថា..ចង់រស់នៅក្នុងរូបរាងអាក្រក់មួយនឹងដល់ពេលណាទៀត?

ទ្រាំរស់នៅក្នុងសភាពដែលគ្មានតម្លៃ ដែលគេមើលងាយនឹងឆ្អែតឆ្អន់នៅ? ចម្លើយរបស់ខ្ញុំៗមិនចង់បន្តជីវិតនៅក្នុងចំណុចសូន្យមួយនេះទៀតទេ ខ្ញុំនឹងដើរទៅរកគោលដៅស្រីស្អាតដែលខ្ញុំតែងតែប្រាថ្នា នៅថ្ងៃនោះខ្ញុំក៏ចាប់ផ្ដើមការសម្រកម្តងទៀតជាលើកទី 22 របស់ខ្ញុំ ទើបខ្ញុំជោគជ័យ ខ្ញុំមានថ្ងៃនេះគ្រប់យ៉ាងបានពីការដែលមិនបោះបង់ចោលខ្លួនឯង Happy anniversary Lose weight 3year សម្តីមើលងាយរបស់អ្នកដទៃជាកាំបិតមុខ 2 ប្រើខុសគឺជាការបាក់ទឹកចិត្ត ប្រើត្រូវជាកម្លាំងចិត្តដល់ល្អ..កន្លែងដែលយើងដួលមិនប្រាកដថាជាកន្លែងដែលយើងត្រូវអង្គុយយំ តែគួរជាចំណុចជូតទឹកភ្នែកចេញងើបឈរជាថ្មី»

Related posts

Leave a Comment