ថាមែនៗ! ក្រោយឃើញ លោកគ្រូ ប៊ុន សាលួត ភ្ជាប់ពាក្យជាមួយ នារីដ៏ស្រស់ស្អាតម្នាក់នេះ, អត់ចាំយូរឡើយ ស្រាប់តែ លោក តាន់ គឹមសួរ ជូនពរឡើងម៉ាអេម នូវពាក្យបែបនេះ ថា…

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អន្ទិត ប៊ុន សាលួត នោះ ដែលជា អតីតព្រះមេគណខេត្តឧត្តរមានជ័យ បានលាចាកសិក្ខាបទ (សឹក) ហើយ កាលពីវេលាម៉ោង 7:30 នាទីព្រឹក នា ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមកកដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អន្ទិតរូបនេះ បានសម្រេចចូលរោងភ្ជាប់ពាក្យជាមួយនារីម្នាក់ដ៏ស្រស់ស្អាតម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធីភ្ជាប់ពាក្យ ដ៏អធិកអធមនេះ បានរៀបចំធ្វើឡើងនៅ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺនារី ដែលត្រូវជាគូដណ្តឹង របស់ អន្ទិត ប៊ុន សាលួត តែម្តង ពិតជាមានសម្រស់ស្រស់ស្អាត គួរឲ្យគយគន់ណាស់ ហើយក៏មានអ្នកខ្លះថា គូដណ្តឹងរបស់ អន្ទិត ប៊ុន សាលួត មុខដូចបារាំងថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ក្រោយដឹងដំណឹងនេះភ្លាម ស្រាប់តែ ម្សិលមិញនេះ នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ គេឃើញ លោក តាន់ គឹមសួរ បានជូនពរ លោកគ្រូ ប៊ុន សាលួត ឡើងម៉ាអេម ថា ៖

“អ្នកក្លាហាន គេចមិនផុតពីដំណាក់កាលស្រីស្អាត ពិតជាមិនខុសមែន លោកគ្រូបានលះបង់ និងហត់នឿយអស់ពាក់កណ្តាលជីវិតហើយ ពេលខ្លះស្ទើរតែបាត់បង់អាយុជីវិតទៅទៀត ព្រោះតែការពារព្រៃឈើ និងសត្វព្រៃយើង នេះជាវេលាដ៏សមស្របមួយ ដែលលោកគ្រូ ត្រូវគិតពីខ្លួនឯងម្តងហើយ សូមជូនពរ លោកគ្រូ ប៊ុន សាលួត ជួបប្រទះតែសេចក្តីសុខនិងសុភមង្គលជារៀងរហូត”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

Related posts

Leave a Comment